ទំព័រដើម ទំព័រដើម ទារកម្នាក់ត្រូវបានជនមិនស្គាល់មុខ យកចោលនៅគំនសំរាម ស្ត្រីម្នាក់អាណិតក៏យកទៅចិញ្ចឹម

ទារកម្នាក់ត្រូវបានជនមិនស្គាល់មុខ យកចោលនៅគំនសំរាម ស្ត្រីម្នាក់អាណិតក៏យកទៅចិញ្ចឹម

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ទារិកាម្នាក់ត្រូវប្រជាពលរដ្ឋប្រះឃើញ ក្នុងគំនសំរាមទាំងនៅមានជីវិត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកដែលរើសបានមានឈ្មោះ ស្រី ម៉ាច ២៣ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអូសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទារិការខាងលើមានអាយុប្រហែល៣ទៅ៥ថ្ងៃ ដែលត្រូវបានម្តាយ ដែលគ្មានចិត្តមេត្តាសណ្តោសប្រណី យកទៅបោះចោលក្នុងគំនសំរាម ទាំងព្រឹកព្រលឹម។

ដោយមានការអាណិតអាសូរ ពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ បានជួយឧបត្ថម្ភដូចជាថវិការ និងសម្ភារមួយចំនួន ដើម្បីជួយសម្រួលដល់អ្នក ដែលរើសបានទារិកាខាងលើយកទៅចញ្ចឹមបន្ត។

ក្រោយរើសបានភ្លាម ក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងយកទារិកាខាងលើ ទៅសាលាសង្កាត់កាកាបទី២ ដើម្បីធ្វើក្រដាសស្នាមថា ពិតជារើសបានពិតប្រាកដមែន មិនបានលួចយកមកពីណាឡើយ បន្ទាប់ពីមានការដឹងឮ ពីអាជ្ញាធររួចទារិកាខាងលើ ត្រូវបានយកទៅចញ្ចឹម នៅខេត្តកំពង់ធំបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម