ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាណគណៈកម្មការប្រឡងប្រជែង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកប្រអប់កំណែវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ពាក់ស្នែង និងមន្ទីរពេទ្យបង្អែកកម្រិត១ រុនតាឯកនៃរដ្ឋបាលខេត្ត សៀមរាប។ ការធ្វើកំណែវិញ្ញាសាប្រឡងប្រជែង នេះដែរមានការចូលរួមតាម ដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សូមបញ្ជាក់ថាគណៈកម្មការប្រឡងប្រជែងកាលពីថ្ងៃទី២៤ ខែធ្នូ និងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ បានដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌក្រសួង សុខាភិបាលបម្រើការនៅមន្ទីរបង្អែកកម្រិត ១រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែងនៃខេត្ត សៀមរាប ។ តាមគម្រោងលទ្ធផលនៃការប្រឡងទាំង២ នេះអាចនឹងធ្វើការប្រកាសលទ្ធផល នៅចុងសប្តាហ៍នេះ៕