More

    ប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តរតនគិរី

    spot_img

    នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម
    សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិ
    ការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដោយ លោក លោកស្រី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគិរី។

    តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៣ និង០០នាទីទាប
    ភ្លឺ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន០១ខ្នង ដែល
    មានម្ចាស់ឈ្មោះ លោក ណុប ណោ អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូពេទ្យឯកជន និងប្រពន្ធឈ្មោះពេជ្យ ស្រីខួច មុខ របរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទាំងស្រុង ក្នុងនោះក្នុង ផ្ទះ ០១ខ្នងប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x១៧ម៉ែត្រ និងសម្ភារក្នុងផ្ទះទាំងអស់ ។ មូលហេតុដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្ករឲ្យមាន គ្រោះដល់មនុស្សនោះទេ ។

    មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានជម្រាបជូនថា ៖ « ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ។

    ឯកឧត្តមប្រធានបានសម្តែងនូវក្តីអាណិតអាសូរ និងសោយស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ ហើយឯកឧត្តមបានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវដើម្បីកុំមានការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់មនុស្សស្លាប់ ឬបណ្តាលឱ្យកើតមានអគ្គីភ័យជាដើម។

    អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះរួមមានៈ
    -ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ថវិកា ២លានរៀល ភេសជ្ជៈ៣កេស និង ខោអាវ មុងភួយ ចំនួន៤ឃីត។
    -សាខាកាកបាទក្រហម អង្ករ ៥០ គីឡូក្រាម មី១
    កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១យួរ ទឹកត្រី១យួរ ឃីត(មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចានបាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។
    – រដ្ឋបាលស្រុកកូនមុំ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១ យួរ ទឹកស៊ីអៀវ ១ យួរ ទឹកត្រី១យួរ និង ថវិកា ៦២ម៉ឺនរៀល
    -រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ ម៉ឺនរៀល និង ២០ដុល្លារ៕

    spot_img

    អត្ថបទទាក់ទង

    spot_img