More

    អភិបាលខេត្តកំពតចុះមូលដ្ឋាន ជួបមន្ត្រីគណបក្សស្រុកអង្គរជ័យ ដើម្បីស្វែងយល់ពីការគ្រប់គ្រង ក្នុងមូលដ្ឋាន

    spot_img

    កំពត៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពត រួមនិងមន្ត្រីថ្នាក់ដឹកនាំគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០២០ បានជួបសំណេះសំណាល ស្វែងយល់អំពីបញ្ហាប្រឈម ការគ្រប់គ្រងដឹកនាំ ដោះស្រាយជាមួយមន្ត្រីបង្គោលគណបក្ស ស្រុកអង្គរជ័យសរុបចំនួន៧៥នាក់។

    ឯកឧត្តម ជាវ តាយ ប្រធានគណបក្សខេត្ត បានលើកបញ្ជាក់ថា គោលដៅសំខាន់ចាំបាច់របស់គណបក្សប្រជាជន នៅពេលខាងមុខនេះ គឺការដណ្ដើមយកភាពជោគជ័យ ឲ្យបានសម្រេចបន្តទៀត លើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០២៣ សម្រាប់គណបក្សប្រជាជន បន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាការបម្រើប្រជាជន ឲ្យមានជីវភាពបានកាន់តែធូរធារប្រសើរឡើងថែមទៀត។

    ដូច្នេះដើម្បីសម្រេចភាពជោគជ័យនេះបាន មន្ត្រីគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ ជំនាញពាក់ព័ន្ធ គឺចាប់ពីពេលនេះតទៅ ត្រូវបង្កើនការយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចដឹកនាំ គ្រប់គ្រងឲ្យកាន់តែល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំ នូវរចនាសម្ព័ន្ធក្នុងបក្ស និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងបង្កើន វិធានការដោះស្រាយរាល់សំណូមពរការលំបាក បញ្ហាប្រឈមខ្វះខាត តម្រូវការនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ឲ្យបានសម្រេចលទ្ធផលល្អប្រសើរឡើង។

    ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមក ជាបន្តបន្ទាប់ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ តែងបានចុះបំពេញសកម្មភាពនៅទូទាំងប្រទេស ដើម្បីស្វែងយល់និងការដោះស្រាយ បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន។ ដោយឡែកសម្រាប់ ថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តកំពត ក៏តែងតែបានអនុវត្តសកម្មភាពនេះជាប្រចាំ។ ជាក់ស្ដែងការ ចុះមកជួបជាមួយមន្ត្រីបង្គោល គណបក្សមូលដ្ឋានពេលនេះ គឺជាការស្វែងយល់ និងក្ដាប់ឲ្យជាប់នូវសភាពការណ៍រួមទូទៅ បញ្ហាប្រឈម សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងដោយមន្ត្រីមូលដ្ឋាន ដើម្បីជាវិធានការរួមគ្នាដោះស្រាយ ឲ្យមានប្រសិទ្ធភាព និងឆាប់រហ័សក្នុងគោលដៅ បម្រើប្រយោជន៍ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត។

    ឯកឧត្តមប្រធានគណបក្សខេត្ត បានក្រើនរំលឹកផ្ដាំផ្ញើដល់មន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែបន្តលើកកម្ពស់ គុណភាពសេវាសាធារណៈ បង្កើនស្មារតីគិតគូរផលប្រយោជន៍របស់ប្រជាជន និងបក្ស ពង្រឹងគុណភាពមន្ត្រីគណបក្ស ឲ្យបានកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដោយសមាជិក ម្នាក់ៗត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាជន លើកកម្ពស់ការចូលរួមពង្រឹងសមត្ថភាព និងអនុវត្តការងារប្រកបដោយគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងគណបក្ស។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់បទល្មើសនានា ជូនប្រជាពលរដ្ឋ។

    ក្នុងឱកាសនោះ ឯកឧត្តមជាវ តាយក៏បានឧបត្ថម្ភថវិកាចំនួន១០០០ ដុល្លារ គណបក្សភ្នំកុង ដើម្បីកសាងបង្ហើយស្នាក់ការ គណៈបក្សប្រជាជនឃុំ និងជូនដល់សមាជិក សមាជិកាគណបក្សចំនួន៧៥នាក់ ក្នុងម្នាក់ៗថវិកា៥ ម៉ឺនរៀលនឹងឧបត្ថម្ភគណបក្សស្រុក ចំនួន១លានរៀលផងដែរ៕ រូបភាព និងអត្ថបទ៖​ ហង្ស សុភាព

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img