បាត់ដំបង៖ បុរសម្នាក់ត្រូវបាន នគរបាលព្រហ្មទណ្ឌកំរិស្រាលឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព លួចម៉ូតូគេ ពីស្រុកកំរៀងរួចមកសំងំលាក់ខ្លួននៅក្រុងបាត់ដំបង។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ១៣និង៤៨ នាទី នៅថ្ងៃទី 28 ខែតុលាឆ្នាំ 2020 នៅចំណុចក្នុងរ៉ា រថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ កម្លាំងបង្ការបង្រ្កាប បានចុះប្រតិបត្តិការបង្ក្រាប និងបានធ្វើការនាំខ្លួនជនសង្ស័យ ម្នាក់មាន ឈ្មោះ ឡៃ ហាំម៉ាត់ ភេទប្រុស អាយុ ២០ ឆ្នាំ បច្ចុប្បន្មមានទីលំនៅមិនពិតប្រាកដ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2011 ពាក់ស្លាកលេខបាត់ដំបង 1I 3335 ដែលជារបស់ជនរងគ្រោះ ឈ្មោះ វ៉ន វ៉ាន់ ភេទ ប្រុស មានទីលំនៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី 22 ខែ តុលា ឆ្នាំ 2020 វេលាម៉ោង ប្រហែល 20:00 នាទី នៅចំណុចភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ