កោះកុង÷ រដ្ឋបាលខេត្តកោះកុង បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៨- ២ធ្នូ ២០២៤ នៅថ្ងៃអាទិត្យ ៨ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ក្រោមអធិបតី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី ព្រះមេគុណខេត្តទាំងពីរគណៈ ឯកឧត្តម កាយ សំរួម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង និងឯកឧត្តម លោកជំទាវលោក-លោកស្រី ជាអនុប្រធាន ជាសមាជិកអចិន្ត្រៃយ៍ និងជាសមា ជិកសមាជិកាគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅសាលមហោស្រពខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង បានអានសុន្នរកថា សម្ដេចកិត្តិសង្តហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណ សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
បន្ទាប់ពីបានស្ដាប់នូវសន្ទរកថា ដ៏មានអត្ថន័យរបស់ សម្ដេចគិត្តិសហបណ្ឌិត ម៉ែនសសំអន ប្រធានក្រុមប្រឹក្សាជាតិ រណ: សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមកម្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអានដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តកោះកុង លោកសុខ វីន តំណាងអង្គមិទ្ទិង បានធ្វើការផ្ដាច់ញាចិត្ត ដោយលើកឡើងថា “រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា’ ដែលបច្ចុប្បន្នមានឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដ៏ទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើង ព្រោះថារណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជំនះ ៧មករា ដោយបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរី ភាពយ៉ាងទូលំទូលាយប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង។
ដើម្បីជាសេក្ខភាពនៃការដឹងគុណ ចំពោះបុព្វការី និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សូមប្ដេជ្ញាចិត្តថា÷
-ចងចាំជានិច្ចដោយចាត់ទុក រណសិរ្ស ២ ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា!
– រួមរស់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សាការពារ សុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ!
– រក្សាឧត្តមគតិស្នេហាជាតិ បង្ការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស ២ ធ្នូ!
– ជំរុញបង្កើតសមាជិក សមាជិកា រណសិរ្ស និងបំផុសចលនាមហាជន ឱ្យគាំទ្ររាជរដ្ឋាភិបាលកម្ពុជា!
– លើកកម្ពស់ស្មារតី ថែរក្សា សុខសន្តិភាព សាមគ្គីភាព ប្រកាន់ភ្ជាប់ប្រពៃណីស្នេហា ជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន បម្រើ ប្រជាជន ឲ្យអស់ពីកម្លាំងកាយចិត្ត!
– បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឲ្យបានជាដាច់ខាត នៅរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យបាត់បង់សន្តិភាព និងការអភិវឌ្ឍ!
– ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គី ភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្ដាប្រទេសជាមិត្ត ទាំងក្នុងតំបន់ និងសកលលោល!
– គាំទ្រ និងចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោនដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ញុឹប សន