More

    ពិធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីជាប់ជាស្ថាពរចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)

    spot_img

    (ឧត្តរមានជ័យ)..នៅព្រឹកថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២៤ ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្ត.ឧត្តរមានជ័យ.រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តទើបជ្រើសរើសថ្មីដែលមានគ្រប់លក្ខណៈសម្បត្តិជាប់ជាស្ថាពរ.គឺជាយុវជនស្ម័គ្រចិត្តចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទចូលទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)

    ឆ្លៀតក្នុងឱកាសនោះដែរ.ឯកឧត្តម.មានចាន់យាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.បានផ្ដាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រនិងគោរពច្បាប់លក្ខន្តិកៈបទបញ្ជាវិន័យវគ្គហ្វឹកហ្វឺនឲ្យបានល្អប្រសើរបំផុតជាពិសេសខិតខំយកបទពិសោធន៍ល្អៗពីគ្រូបង្វឹកដើម្បីទុកជាមូលដ្ឋានត្រឡប់មកវិញបំពេញការងារក្នុងអង្គភាព។

    ឯកឧត្តមបានបន្តទៀតថា.វិន័យគឺជាកត្តាសំខាន់បំផុតទាំងលក្ខន្តិកៈនិងបទបញ្ជាប្អូនៗត្រូវប្រកាន់ភ្ជាប់និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។ប្អូនៗត្រូវចងចាំថាអង្គភាពគ្រប់គ្រាន់គឺជាអង្គភាពមួយដែលមានមន្ត្រីល្អប្រកបដោយវិជ្ជាជីវៈមានចំណេះដឹងជំនាញ។និងគោរពវិន័យបានល្អដូច្នេះប្អូនៗទាំងអស់ដែលត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននិងក្លាយទៅជាមន្ត្រីល្អរបស់កងយុទ្ធពលខេមរៈភូមិន្ទ។

    ក្រោយពីបានស្ដាប់អនុសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្តរួចមក.ប្អូនៗដែលជាយោធិនថ្មីបានប្ដេជ្ញាចិត្តថា.និងស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រខិតខំរៀនសូត្ររក្សាការសាមគ្គីភាពគោរពវិន័យបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានម៉ឺងម៉ាត់បំផុត។និងគោរពអនុវត្តមុឺងម៉ាត់ច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយុទ្ធពលខេមរៈភូមិន្ទនិងបទវិន័យទូទៅសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទ។គោរពអនុវត្តមឹកម៉ាត់នៅរាល់បទបញ្ជានិងការចាត់តាំងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសខិតខំប្រតិបត្តិតួនាទីភារកិច្ចនិង.បេសកកម្ម.កងរាជអាវុធហត្ថខេត្ត.ដែលថ្នាក់ដឹកនាំប្រគល់ឱ្យនៅពេលបញ្ចប់វគ្គ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img