More

    ឈឺចុកពោះទៅព្យាបាលនៅគ្លីនិក លី ស្រីវីណា ពេទ្យដាក់សេរ៉ូម៣ប្លោក ប្រកាច់ស្លាប់ចេញឈាមតាមច្រមុះ

    spot_img

    ភ្នំពេញ៖ មេធាវីម្នាក់មានអាការៈចុកពោះ បានមកសម្រាកព្យាបាល នៅគ្លីនិកមួយកន្លែងឈ្មោះ លីស្រីវីណា ស្រាប់តែពេទ្យដាក់សេរ៉ូមឲ្យ៣ប្លោក ក៏ចេញឈាមតាមច្រមុះ ប្រកាច់ស្លាប់ភ្លាមៗតែម្តង។

    ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅតាមមហាវិថីផ្លូវ 163 សង្កាត់ទួលទំពូងទី 2 ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាន ពីក្មួយស្រីរបស់ជនរងគ្រោះ បានប្រាប់សារពត៌មានយើងថា ពីដំបូង បុរសជនរងគ្រោះមានអាការៈ ចុកពោះខ្លាំងក៏បានហៅ កង់បី ឥណ្ឌាមួយគ្រឿង ដឹកមកព្យាបាលនៅគ្លីនិក លីស្រីវីណា ក្រោយមកវេជ្ជបណ្ឌិតរបស់គ្លីនិក បានពិនិត្យ អ្នកជម្ងឺរួច ក៏បានដាក់សេរ៉ូមចំនួន 3 កំប្លោក បានតែមួយសន្ទុះជនរងគ្រោះ ក៏បានហូរឈាមតាមមាត់តាមច្រមុះ ប្រកាច់ស្លាប់ភ្លាមភ្លាមៗ នៅក្នុងបន្ទប់សម្រាកព្យាបាលតែម្ដង ក្រោយជនរងគ្រោះបានស្លាប់ ភាគីខាងគ្លីនិក ក៏បានធ្វើការសម្របសម្រួល ជាមួយនឹងសាច់ញាតិ ជនរងគ្រោះឲ្យបញ្ចប់រឿងនៅសំណង 1ម៉ឺនដុល្លារ តែខាងជនរងគ្រោះ មិនព្រម ដោយទារសំណង 4 ម៉ឺនដុល្លារ បានព្រម ក្រោយពេលចរចាគ្នារយៈពេលយូរ ភាគគ្គីខាងគ្លីនិកក៏ព្រមសំណង 4 ម៉ឺនដុល្លារនេះតែម្ដង។

    សពជនរងគ្រោះ មានឈ្មោះ ទេព ពៅ អាយុ 46 ឆ្នាំ មានមុខរបរមេធាវី ឯករាជ្យ មានស្រុកកំណើតនៅ ភូមិ កំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកជីក្រែង ខេត្តសៀមរាប ដោយសព្វថ្ងៃ ស្នាក់នៅផ្ទះលេខ 55E1 ផ្លូវលេខ 136 សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញរាជធានី។

    ករណីនេះដែរសមត្ថកិច្ចចក្ខុវិស័យ បានពិនិត្យទៅលើសពជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺបេះដូង។

    ក្រោយពីពិនិត្យទៅលើសពជនរងគ្រោះរួច ក៏បានប្រគល់ឱ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តសំពៅមាសដែលស្ថិតនៅសង្កាត់បឹងព្រលិតខាង 7 មករារាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា នេះក៏ជាសាមួយសម្រាប់ដាស់តឿន បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលនិយម ស្វែងរកសេវាកម្មព្យាបាលនៅគ្លីនិកឯកជន សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ រូបភាព និងអត្ថបទ៖ ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img