មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន យីហោ លី ប៉េងស្រ៊ុន ស្ថិតនៅផ្លូវ៣៦៣ កែងផ្លូវ៦៣៨ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះឃ្លាំងទំហំ ២០ម៉ែត្រ X ២០ម៉ែត្រ ក្នុងនោះឆេះខូចខាតម៉ូតូចំនួន ០១គ្រឿង រួមទាំងគ្រឿងសម្ភារសែនអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
នៅវេលាម៉ោង១៧:៣០នាទីល្ងាច ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤៨ឡាន ស្មើរនឹង ១៩២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦គ្រឿង ស្មើនឹង ៣២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤គ្រឿង ស្មើនឹង ២៤ម៉ែត្រគូប៕