តុលាការ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ពីបទល្មើសចំនួន ៤៖
១. បទ មនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ
២. បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ឌ តាមមាត្រា២៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
៣. បទ លាក់បំបាំងសាកសព តាមមាត្រា៥៣១ នៃក្រមព្រហ្មទណ្ឌ
៤. បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ
ចំណែក ជនសង្ស័យ ឈ្មោះ ហៀង សុងហាក់ ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណាដែរនោះ និងត្រូវជាប្ដីរបស់ជនសង្ស័យ ឈ្មោះ ស៊ុន ម៉ារីណា ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសចំនួន ៣៖
១. បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ឌ
២. បទ សមគំនិតក្នុងអំពើ លាក់បំបាំងសាកសព
៣. បទ សមគំនិតក្នុងអំពើ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ស្ដីពីចំណាត់ការតាមផ្លូវច្បាប់ លើជនសង្ស័យ ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំបច្ចេកទេសបណ្ដាលឱ្យអ្នកជំងឺស្លាប់ និងយកបានសព ព្រមទាំងក្មេងស្រី ៣ឆ្នាំ ទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។