More

    អាជ្ញាធរខេត្តកោះកុង ទទួលស្វាគមន៍ក្រុមរត់ដើម្បីសប្បុរសធម៌ លើកស្ទួយការគោរពច្បាប់ចរាចរណ៍

    spot_img

    កោះកុង៖ នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងគោលបំ ណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកាជួយ ដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែលកពុងរងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩។

    នាឱកាសនោះ លោកជំទាវអភិបាលខេត្ត សូមកោតសរសើរនូវគំនិតរៀបចំប្រកប ដោយឆន្ទៈ ក្នុងការលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់ គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
    លោកជំទាវអភិបាលខេត្តមានប្រសាសន៍ថា ខ្ញុំជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ក្រុម ការងារ នឹងទទួលបានជោគជ័យ ដែលជាការរួមចំណែកជួយដល់កុមារកម្ពុជា និងសង្គមជាតិយើង៕ រូបភាព និងអត្ថបទ៖​ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img