ក្រោយពីទទួលបានព័ត៌មានបញ្ហាភ្ញៀវទេសចរណ៍ពីភាសាទំនាក់ទំនងភ្ញៀវរបស់អាជីវករនៅបារាយ៍ទឹកថ្លា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំឱ្យ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបានប្រជុំណែនាំដល់បងប្អូនអាជីវករលក់ដូរក្នុងភូមិសាស្ត្របារាយណ៍ទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកចៅសង្កាត់ទឹកវិល លោយនាយបុស្តិ៍រដ្ឋបាលសង្កាត់ទឹកវិល មន្ត្រីនគរបាលការពារបេតិកភ័ណ្ឌ មន្ត្រីអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីបងអាជីវករសរុបប្រមាណ ៣០ រូប។
ក្រោយពីពិភាក្សាគ្នារួច អង្គប្រជុំបានធ្វើការណែនាំដល់បងប្អូនអាជីវករដូចខាងក្រោម ៖
១- បញ្ឈប់នូវរាល់សកម្មភាពសួរនាំភ្ញៀវពាក់ព័ន្ធនឹងប្រភេទមធ្យោបាយធ្វើដំណើររបស់ភ្ញៀវ
២- អាជីវករគ្រប់រូបត្រូវបញ្ឈប់នូវរាល់សកម្មភាពដើរហៅភ្ញៀវមិនរៀបរយនៅតាមផ្លូវ ការចូលតូបណាមួយជាជម្រើសរបស់ភ្ញៀវ
៣- បញ្ឈប់សកម្មភាពកាក់សួរនាំភ្ញៀវនៅលើចំណុចចំណោតឡើងលើខ្នងបារាយណ៍ ដែលជាសកម្មភាពអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ
៤- ត្រូវពង្រឹងបន្ថែមនូវសេវាកម្មរបស់ខ្លួនពាក់ព័ន្ធនឹងការរៀបចំអនាម័យនៅកន្លែងអង្គុយបរិភោគអាហារនិងពិសេសត្រូវពង្រឹងគុណភាព រស់ជាតិ និងអនាម័យម្ហូបអាហាររបស់ខ្លួន។
៥-ក្រោយពីបានស្តាប់ការពន្យល់ណែនាំរួចមក បងប្អូនអាជីវករផ្តាចជ្ញានឹងចូលរួមតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមកែលំអរសេវាកម្មទទួលភ្ញៀវនៅតំបន់បារាយណ៍ទឹកថ្លាឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានការពេញចិត្តពីភ្ញៀវទេសចរ។ ក្នុងនាមអាជ្ញាធរខត្ត ក៏ស្នេីដល់បងប្អូនអាជីវករទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកេីតមានឡេីង ដេីម្បីរួមគ្នាលេីកស្ទួយវិស័យទេចរណ៍។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានអំពីបញ្ហាដែលកេីតឡេីងនៅតំបន់ទេសចរណ៍បាយរាយទឹកថ្លានេះ និងតែងតែជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងដំណើរកំសាន្តរបស់ខ្លួន។