More

    ម៉ូតូប៉ះជាមួយរថយន្ត ស្លាប់អ្នកបើកម៉ូតូ រថយន្តបើករត់បាត់ស្រមោល

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលនិងបាក់ ក ស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង សង្ស័យបុកជាមួយរថយន្ត បណ្ដាលឲ្យដួលផ្ងាក្រោយបោក និងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង ០៩ និង ១០នាទីយប់ថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ 60ម៉ែត្រ ក្បែរនឹងច្រមុះជ្រូកក្បាលថ្មល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CU-4819។

    ការប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញ ជនរងគ្រោះម៉ូតូម្នាក់ឯង ដោយធ្វើដំដើរតាមបណ្តោយផ្លូវ 60ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតែបុកជាមួយរថយន្ត បណ្ដាលឲ្យម៉ូតូរងគ្រោះរួញផ្នែកខាងមុខ និងខូចខាតយ៉ាងដំណំ ចំណែកជនរងគ្រោះបានដួលផ្ញើក្រោយបោក និងខ្នលបែកក្បាលនិងបាក់ក ស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ដោយសារជនរងគ្រោះ មិនបានពាក់មួកសុវត្ថិភាព។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ហេតុរួចដឹកសពតាមរថយន្ត ទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនង រកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img