More

    លួចបានម្តងហើយញ៉ាម មកលួចម្តងទៀតជាប់ខ្នោះសមត្ថកិច្ច

    spot_img

    ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាព លួចគាស់ធុងលក់ភេសជ្ជះលួចសំភារះ តែមិនទាន់បានសម្រេចផង ក៏ត្រូវប្រជាការពារសង្កាត់ទំនប់ទឹក ប្រទះឃេីញសួរនាំភ្លាមនោះ ជនសង្ស័យក៏បានព្យាយាមរត់គេចខ្លួន តែមិនរួចទេីបឃាត់បានចំនួន២នាក់ ដោយឡែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របងមន្ទីរពេទ្យរុស្ស៊ី ខាងកេីត ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកទីតាំងខាងលេីធ្លាប់មាន ជនសង្ស័យគាស់ទូ និងធុងលួចយកភេសជ្ជះម្តងរួចមកហេីយ លុះមកដល់ថ្ងៃកេីតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បេីករ៉ឺម៉កមួយគ្រឿងមក ធ្វេីសកម្មភាពគាស់ទូនិងធុងម្តងទៀត ខណះកំពុងធ្វេីសកម្មភាព ស្រាប់តែប្រជាការពារសង្កាត់ទំនប់ទឹក ល្បាតប្រទះឃេីញក៏សួរនាំភ្លាមនោះ ជនសង្ស័យចំនួន២នាក់ បានបេីករ៉ឺម៉កគេចខ្លួនបាត់ចំណែកបក្ខពួក២នាក់ទៀត ព្យាយាមរត់គេចខ្លួនតែត្រូវប្រជាការពារ សហការជាមួយសន្តិសុខមន្ទីរពេទ្យរុស្ស៊ីដេញចាប់ បានមកវិញហេីយបានរាយការណ៍ ទៅកម្លាំងកងរាជអាវុធហត្ថ ដេីម្បីចុះមកនាំខ្លួនជនសង្ស័យទាំង២នាក់ ទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹកកេងកង ដេីម្បីសាកសួរ និងស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img