More

    ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ

    spot_img

    ប៉ៃលិន៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

    ឯកឧត្តម ហុក សុផល អភិបាលរងខេត្តបានជម្រុញដល់មន្ត្រីជំនាញនៃក្រុមការងារវាស់វែងដីធ្លីជាលក្ខណ:ប្រព័ន្ធពន្លឿនការងារនេះដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។
    ជាការអនុវត្តតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ក្រោមម្លប់ នៃសុខសន្តិភាព។ លើសពីនេះសម្តេចមហាបវរធិបតី បានជំរុញ និងយកចិត្តទុកដាក់លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

    អភិបាលរងខេត្តប៉ៃលិន ក៏បានមានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋក្នុងភូមិភ្នំកុយ អ្នកពាក់ព័ន្ធនឹងការកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធ ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀបចំដាំបង្គោលព្រំដីអោយបានរឹងមាំ ព្រមទាំងត្រៀមឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ប្រយោជន៍ដើម្បីទទួលបានការចុះបញ្ជីដីជាប្រព័ន្ធបានឆាប់រហ័ស, ត្រូវសម្រេចចិត្តអោយច្បាស់ចំពោះដីដែលត្រូវចែកបន្តអោយកូនចៅ, ជជែគគ្នាអោយបានច្បាស់លាស់រវាងប្តីប្រពន្ធថា ដីណាត្រូវចុះបញ្ជីជាទ្រព្យសម្បត្តរួមប្តីប្រពន្ធ ដីណាជាទ្រព្យខាងប្តី ឬទ្រព្យខាងប្រពន្ធ ហើយចំពោះអ្នកមានដីជាប់អូរធម្មជាតិ ត្រូវទុកចំណីអូរអោយធំ ព្រោះអូរជាសម្បត្តិរបស់រដ្ឋ តែទោះជាយ៉ាងណា ដីនោះនៅតែជាដី ដែលបងប្អូនប្រើប្រាស់ដដែល ប្រសិនបើរដ្ឋមិនមានតម្រូវការក្នុងការអភិវឌ្ឃន៍ទេ។

    លោក ហុងពៅ ប្រធានមន្ទីរ
    ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត
    បានឲ្យដឹងថា៖ គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ ។

    លោកសែមសុខន ប្រធានវាលដីតំបន់១ មានលក្ខណ:ជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិន
    បានបញ្ជាក់ថា៖ នៅក្នុងភូមិភ្នំកុយឃុំសាលាក្រៅនេះ ស្ថិតិប្រជាពលរដ្ឋ សរុបចំនួនប្រជាជនទាំងអស់ក្នុងភូមិ ២០៦៦នាក់ ក្នុងនោះមាន៖
    – ប្រុស ៩៨៧នាក់
    – ស្រី ១០៧៩នាក់
    សរុបចំនួនគ្រួសារក្នុងភូមិ ៤៣៩គ្រួសារ
    – ចំនួនមេគ្រួសារជាបុរស ៤១៩គ្រួសារ
    ចំនួនមេគ្រួសារជាស្ត្រី ២០គ្រួសារ
    – ចំនួនសមាជិកគ្រួសារគិតជាមធ្យម ០៥នាក់
    ការកាន់កាប់ដី និងម្ចាស់ដី៖
    ភូមិភ្នំកុយមានផ្ទៃដីសរុបចំនួន២៦៤៤ហិចតា មានក្បាលដីប៉ាន់ស្មានសរុបចំនួន២០០០ក្បាលដី ក្នុងនោះ ក្បាលដីលំនៅឋានចំនួន៩០០ក្បាលដី និងកសិកម្មចំនួន១១០០ក្បាលដី៕

    spot_img

    អត្ថបទទាក់ទង

    spot_img