More

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងបញ្ជល់មាន់ឃាត់ខ្លួនបានមនុស្ស៣នាក់ បញ្ជូនទៅតុលាការ

    spot_img

    (បាត់ដំបង)យ៉ាងហោចណាស់ក៍មានមនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនចំណោមមនុស្សរាប់សិបនាក់រត់គេចខ្លួន ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចក្នុងករណីបើកលែងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកគាស់ក្រឡខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថាករណីបង្ក្រាបល្បែងស៊ីសង បញ្ជល់មាន់ខុសច្បាប់នេះកម្លាំងមូលដ្ឋានស្រុកបានចុះបង្ក្រាបនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិទួលម្ទេស ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

    ជាមួយការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជាក់ស្តែងនេះដែរកម្លាំងផ្នែកជំនាញបានស្ទាក់ និងឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀតក្នុងនោះមាន: ម៉ូតូចំនួន ០៧គ្រឿង, មាន់ជល់ ២ក្បាល, ជញ្ជីងថ្លឹងមាន់ ១, កៅស៊ូហ៊ុំសង្វៀន ១ និងសម្ភារ:ពាក់ព័ន្ធជាច្រើនទៀត។

    បច្ចុប្បន្នអ្នកពាក់ព័ន្ធខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាតើការបន្តតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img