More

    ខ្នងភ្នំដងរែក ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ កំពុងតែផ្លាស់ប្តូរទ្រង់ទ្រាយពីកំពូលភ្នំទៅជាស្រះស្តុកទឹក ក្រោមស្នាដៃអភិវឌ្ឍន៍របស់ឯកឧត្តម សូ ប្រុស សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ

    spot_img

    ពិតជាមិនធម្មតាមែន ឯកឧត្តម សូ ប្រុស ដែលត្រូវបានគេអះអាងថា មានតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ កំពុងតែជីកកកាយថ្មនៅលើកំពូលភ្នំដងរែក ដើម្បីកែប្រែពីកំពូលភ្នំ ធ្វើជាអាងស្តុកទឹកយ៉ាងធំ នៅលើខ្នងភ្នំដងរែក ស្ថិតនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    សកម្មភាពគ្រឿងច្រកជីកថ្មភ្នំ និងកាយដី នៅចំណុចខាងលើនេះ
    មហាជនបានលើកឡើងខុសគ្នាថា ឯកឧត្ដម សូ ប្រុស មានតួនាទី សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ គឺគាត់អាងខ្លួនមានលុយមានអំណាច មានលទ្ធិភាពជីកស្រះដ៏ធំល្វឹងល្វើយនៅលើខ្នងភ្នំដងរែក ហើយសកម្មភាពជីកនេះ  ក៏គេមិនដឹងថា មានច្បាប់អនុញ្ញាតពីមន្ទីរ៉ែនឹងថាមពលខេត្តឧត្តរមានជ័យ នោះដែរ។

    ក្រុមការងារសារព័ត៌មានយើងខ្ញុំបានទៅផ្ដិតរូបភាពដល់រណ្ដៅដីដ៏ធំមួយកន្លែងរួចក៏សាកសួរទៅមន្ត្រីសាលាសង្កាត់អូស្មាច់/ម្នាក់សូមមិនបញ្ចេញឈ្មោះទាក់ទិននឹងការកាយស្រះស្តុបទឹកដ៏ធំមួយនេះ សំណួរសួរថាតើមានច្បាប់ដែរឬទេលោកក៏ឆ្លើយថាអត់ដឹងទេ។

    ចំណែក លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថាលោកនឹងចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើលដល់រណ្ដៅដីជាក់ស្ដែង។
    រីឯ លោកប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ក្រុមការងារយើងខ្ញុំបានវ៉យសំឡេងតាមរយៈតេឡេក្រាមដើម្បីសួរអំពីច្បាប់ទម្លាប់ លោកចូលមើលសេចក្តីរាយការរួចរាល់តែគ្មានការឆ្លើយតប។

    អង្គភាពយើងខ្ញុំបានបានព្យាយាមទំនាក់ទំនងទៅឯកឧត្តម ស៊ូ ប្រុស តាមរយៈទូរសព្ទលេខ០៦៨៩៩៩៦៦៦.បីដងគ្មានអ្នកទទួល បន្ទាប់មកខលលើកទី៤កូនប្រុសរបស់លោកបានលើកទូរសព្ទនិយាយបែបខឹងសម្បាថាអត់ដឹងអីទេគាត់រវល់ប្ដូរលុយបើចង់ដឹងសួរគាត់ផ្ទាល់ទៅ។

    ចំណែកលោក ប្រធានមន្ទីរ៉ែថាមពលខេត្តឧត្តរមានជ័យ ក្រុមការងារយើងបានធ្វើសេចក្តីរាយការណ៍តាមរយៈ voice ជាសំឡេងនិងសរសេរជាអក្សរដើម្បីចង់ដឹងថាតើឯកឧត្តម សូ ប្រុស មានច្បាប់អនុញ្ញាតពីមន្ទីរ៉ែថាមពលដែឬទេ លោកក៏បានចូលមើលហើយព្យាយាមលុបចោលគ្មានការឆ្លើយតប។

    ចំណែក ឯកសារប្លងកាន់កាប់ដីភ្នំមួយកន្លែងនេះ.លោក.សូ.ប្រុស
    គាត់បានប្រាប់អ្នកយកព័ត៌មានយើងថាគាត់មានឯកសារត្រឹមត្រូវ.ក៏ប៉ុន្តែនៅពេលអ្នកយកព័ត៌មានយើងសុំឱ្យគាត់បង្ហាញនូវឯកសារទាំងនោះគាត់បែរជាមិនព្រមបង្ហាញនូវឯកសារទាំងអស់នោះទៅវិញ..ធ្វើឱ្យមានការសង្ស័យថាតើលោក.សូរ.ប្រុស.មានឯកសារកាន់កាប់ដីភ្នុំនេះពិតប្រាកដដែរឬយ៉ាងណា.?

    ក្រោយពីរបែកធ្លាយដំណឹងរឿងកាយដីនៅលើកំពូលភ្នំនេះ.លោក.សូរ.ប្រុស.ក៏បានបញ្ជាឲ្យមនុស្សរបស់គាត់សាងសង់របងបិទផ្លូវដោយមិនឲ្យមនុស្សផ្លែកមុខចេញចូលទៀតនោះឡើយ.មហាជនកំពុងរង់ចាំមើលថាតើ.ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ.មានចំណាត់ការបែបណាទៅលើករណីកាយដីនៅលើកំពូលភ្នំមួយកន្លែងនេះ។ឈឹមកុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img