More

    គណៈប្រតិភូទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចែកសម្ភារៈបរិក្ខារពេទ្យ ដល់អាជ្ញាធរស្រុកសាលាក្រៅ

    spot_img

    ប៉ៃលិន៖ អគ្គនាយកទូរទស្សន៍កងយោធពលខេមរ:ភូមិន្ទ ប៉ុស្តិ៍លេខ៥ ធ្វើការចែកសម្ភារៈបរិក្ខារពេទ្យ ចំនួន១០០០កញ្ចប់តូច ដល់អាជ្ញាធរស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ដែលការចែកអំណោយនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅដែល ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដោយមានការចូលរួមពីលោក ឡូ លុយ អភិបាលរងស្រុក លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

    លោក ហួង តារាមុនី អគ្គនាយក្រុមហ៊ុន និងជាតំណាងឱ្យលោក ស៊ូប៉ាឆាយ វ៉ើរ៉ាពូចុង ប្រធានក្រុមហ៊ុនថែរក្សាសុខភាព ធី.អិន.ភី បានឱ្យដឹងថា៖ ដោយមានការស្នើសុំ ពីអាជ្ញាធរស្រុកសាលាក្រៅនូវគ្រឿង បរិក្ខារពេទ្យមួយចំនួន ខាងយើងក៏បាននាំយកសម្ភារ:ដូចជា៖ ថ្នាំទីហ្វី (ព្យាបាលជម្ងឺផ្តាសាយ បំបាត់តឹងច្រមុះ ហៀរសំបោរ និងគ្រុនក្តៅ) ថ្នាំលាប ANTERGAN CREAM ថ្នាំ NEOTICA BALM បំពង់ហឺត និងថ្នាំលេបផ្សេងៗទៀតផងដែរ។

    ចំណែកលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ តំណាងគណ:គ្រប់គ្រងសាលា បានមានប្រសាសន៍ថា បន្ទាប់ពីមានបញ្ហាជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ជាច្រើន ហើយដើម្បីជួយសម្រួលដល់ការព្យាបាលជម្ងឺស្រាលៗ ទើបខាងលោកស្នើសុំឱ្យក្រុមហ៊ុនទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជួយឧបត្ថម្ភសម្ភារ:បរិក្ខាពេទ្យទាំងអស់ខាងលើ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តជ្រះថ្លា ក្នុងការផ្តល់អំណោយទាំងនេះ ក៏សូមឱ្យលោកប្រធានក្រុមហ៊ុន លោកអគ្គនាយកក្រុមហ៊ុន ក៏ដូចជាក្រុមការងារសហការី ទទួលបានជោគជ័យ និងសេចក្តីសុខគ្រប់ភារកិច្ច៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img