More

    កម្លាំងនគរបាលខេត្តរតនគិរីជួយសម្រួលចរាចរណ៍ពេលសិស្សានុសិស្ស ចេញ និងចូលសាលារៀន ក្នុងគោលបំណងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

    spot_img

    អនុវត្តតាមបទបញ្ជានិងទទួលបានផែនការពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិឯកឧត្តម អភិបាលខេត្តរតនគីរី ជាពិសេសមានការជំរុញនិងមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី កងកម្លាំងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី  ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថេង ចាន់ធី ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញការិយាល័យ កម្លាំងអធិការក្រុងស្រុកទាំង៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០នៃខេត្តរតនគិរី បានជួយទៅសំរួលចរារចណ៍នៅតាមគោលដៅសាលានានាក្នុងមូលដ្ឋានក្រុងស្រុក ដើម្បីជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស តូចៗដែលចេញ និងចូលរៀន ដើម្បីជៀសវាង
    មានគ្រោះថ្នាក់ចរាចរកើតឡើងជាយថាហេតុ។

    ជាក់ស្តែងជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងរសៀលនៅក្រុងបានលុង គេសង្កេតឃើញមានកម្លាំងនគរបាលចរាចរណ៍ បានឈរបញ្ជារចរាចរចរណ៍នៅមុខសាលានិងបានជួយដឹកដៃកូនសិស្សសាលាតូចៗ ឆ្លងកាត់ផ្លូវនៅពេលដែលពួកគេចូលសាលា និងចេញពីសាលារៀនម្តងៗ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្ត របស់នគរបាលចរាចរណ៍ ដែលធ្វើឲ្យលោក នាយកសាលា ក៏ដូចជាឪពុកម្តាយរបស់សិស្សមានភាកកក់ក្តៅ និងសប្បាយរីករាយ នៅពេលដែលកូនៗរបស់ពួកគាត់មករៀននៅសាលា។

    ទាក់ទងនិងសកម្មភាពកងកម្លាំងនគរបាលជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនេះ លោក ឧត្តមសេនីយ៍ត្រី ថេង ចាន់ធី ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋានខេត្តរតនគិរីបានឱ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់លើឲ្យកម្លាំងនគរបាលចរាចណ៍ខេត្ត-ក្រុង-ស្រុកចេញទៅសំរួលនៅពេលដែលកូនសិស្សចេញ និងចូលរៀនម្តងៗ គឺកម្លាំងនគរបាលចរារចរណ៍ត្រូវទៅជួយសម្រួលនៅតាមមុខសាលារៀនមិនឲ្យរថយន្ត និងម៉ូតូឆ្លងកាត់ ឬជួយដឹកដៃសិស្សឆ្លងថ្នល់រហូតដល់កូនសិស្សឆ្លងផុតសិនទើបអនុញ្ញាតឲ្យរថយន្ត ឬម៉ូតូធ្វើដំណើរបានដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើងដោយយថាហេតុ។

    លោកឧត្តម សេនីយី ត្រី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាឪពុកម្ដាយនិងអាណាព្យាបាលរបស់សិក្សទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។បងប្អូនកងកម្លាំងមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋបើកបរដោយគោរពសិទ្ធិអាទិភាពនិងឲ្យមានការយោគយល់គ្នា។  អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានគ្រប់ៗគ្នា។  អ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុព្រោះគ្រួសារមួយបើមានសមាជិកគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ ឬ ពិការគឺមានផលលំបាកប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិ និងគ្រួសារផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img