(ប៉ៃលិន)៖ អនុវត្តតាមការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលស្រុកមុខកំពូល នៃខេត្តកណ្ដាល បានរៀបចំលើកស្លាកគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» និងសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនាអោយតាមទីអារាមសាសនាវាយគង ជួងរគាំងទះប៉ោតនិងទូងស្គរជាដើហើយខាងវត្តនៅក្នុងខេត្តប៉ៃលិន បានត្រៀមរួចជាស្រេចក្នុងការចូលរួមអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹកនាពេលខាងមុខនេះ។
ថ្នាក់ដឹកនាំមន្ត្រីរាជការព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ពោលគឺនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។
មកដល់ពេលនេះ នៅតាមមន្ទីរអង្គភាពសាធារណៈ ទីវត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានត្រៀមរួចជាស្រេចរួចហើយក្នុងការគាំទ្រ និងអបអរសាទរនូវស្នាដៃជាប្រវត្តិសាស្ត្រនេះ ដូចជាការត្រៀមទូងស្គរ វាយគង រគាំងជាដើម ហើយនឹងមានការរៀបចំនូវរបាំត្រុដិ របាំជូនពរ ដើម្បីអបអរសាទរក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះ ក្នុងគោលបំណងប្រសិទ្ធពរជ័យសិរីសួស្ដីដល់អ្នកអនុវត្តគម្រោងព្រែកជីកឱ្យប្រកបតែសេចក្ដីសុខ សុវត្ថិភាពគ្រប់ៗគ្នា។
ជាក់ស្តែងព្រះគ្រូ វ៉ែន ចន្ទសុម៉ៃ ព្រះចៅអធិការវត្តព្រំគិរីមរកតស្ថិតនៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅនិងព្រះគ្រូ ផាយ រិទ្ធី ព្រះបាឡាត់គណខេត្តគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិននិងជាព្រះគ្រូចៅអធិការវត្តអូររអិលស្ថិតនៅស្រុកសាលាក្រៅខេត្តប៉ៃលិនក៍បានត្រៀមស្គរប៉ោតរគាំងសំរាប់ទូងនិងគោះនៅថ្ងៃនោះផងដែរ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕