ព្រះវិហារ៖ នៅក្នុងកិច្ចជំនួបពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លី ជាមួយតំណាងប្រជាពលរដ្ឋ នៅភូមិពោធិទាប ឃុំម្លូរព្រៃ១ ស្រុកឆែប នាព្រឹកថ្ងៃទី១១ ខែឩសភាឆ្នាំ២០២០នេះ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សុវណ្ណអភិបាល នៃគណអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋ លោកចង់អោយបងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១ នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំ នឹងបងប្អូនប្រជាពលរដ្ឋ ដោយលោកបានសង្កត់ធ្ងន់ថា បើសិនបងប្អូនមានបញ្ហាអ្វី១ នឹងកើតឡើងហើយ បងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះ អញ្ចឹងផលលំបាក់សម្រាបថ្នាក់ដឹកនាំ ក្នុងការកដំណោះស្រាយជូនបងប្អូននោះ វាដោះស្រាយមិនចេញនោះឡើយ។
លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា យ៉ាងណាមិញដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិឃុំខាងលើនេះជាដើម ដែលបងប្អូនកំពុងមានបញ្ហារឿងដីធ្លីសព្វថ្ងៃនេះ ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្ត គឺលោកចង់អោយបងប្អូន លើកយកបញ្ហារបស់បងប្អូនទាំងអស់ យកមកដាក់លើតុដើម្បីជជែកពិភាក្សា នឹងរកដំណោះស្រាយក៏ប៉ុន្តែ ក្នុងកាជជែកដោះស្រាយនេះទៀតសោត លោកអភិបាលរងខេត្ត ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណា ត្រូវចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នា យ៉ាងណាមិញដូចករណី ដែលបងប្អូនកំពុងទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ នាពេលបច្ចុប្បន្ននេះជាដើម ក្នុងនាមអាជ្ញាធរ តែងតែព្យាយាមរកដំណោះស្រាយ ជូនបងប្អូនតាមកាដោះដូរ ដោយរកកន្លែងដីណាមួយ ដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះ ដើម្បីជាថ្នូរសម្រាបដោះដូរជូនបងប្អូន ដោយមិនទុកអោយបងប្អូនណាម្នាក់ រស់នៅដោយអត់ដីនៅនោះឡើយ។
ជាមួយគ្នានោះលោកសុខ សាន្តដារាអភិបាលស្រុកឆែប ក៏បានលើកឡើងផងដែរថា ដោយមួយរយះកាលកន្លងមក មានក្រុមប្រជាពលរដ្ឋសំណាក់ មកពីបណ្តាខេត្តផ្សេង បាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋ ក្នុងស្រុករបស់លោកហើយ ក៏មានពាក្យចរចាបអារ៉ាមថា លោកជាអ្នកនាក់នៅពីក្រោយខ្នងប្រជាពលរដ្ឋ ដើម្បីគៀងគរប្រជាពលរដ្ឋទាំងនេះ អោយទៅចាប់ទន្ទ្រានដីរដ្ឋនោះទៀតផង ចំនុចត្រង់នេះលោកអភិបាលស្រុក ក៏បានបដិសេធដោយដាច់អហង្កាថា លោកមិនបានជាប់ពាក់ពន្ធ័នឹងករណីដូចអ្វី ដែលមតិមួយចំនួន បានលើកឡើងមកនោះឡើយ តែក្នុងករណីនេះលោកអភិបាលស្រុក កំពុងស្រាវជ្រាវរកឃើញតំរុយអ្នកនៅពីក្រោយខ្នង លើករណីនេះខ្លះៗហើយ៕ រូបភាព និងអត្ថបទ៖ សួនក្រែង
Like!! Really appreciate you sharing this blog post.Really thank you! Keep writing.
I really like and appreciate your blog post.
A big thank you for your article.