More

    ស្នងការរង នៅភាគឦសាន្តប្រទេសចំនួន៤ខេត្តចូលរួមវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំ នៅខេត្តរតនគិរី

    spot_img

    នៅព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីមានរៀបចំពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៅភាគឦសាន្តប្រទេសចំនួន៤ខេត្តរួមមាន៖ ខេត្តរតនគិរី ខេត្តស្ទឹងត្រែងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ សរុបប្រមាណជាង៦០នាក់។ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

    វគ្គបណ្តុះបណ្តាលនេះមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤។ វគ្គនេះសិក្សាលើមេរៀនចំនួន៤ គឺ៖ ១.តួនាទី ភារកិច្ចរបស់ផែនសណ្តាប់ធ្នាប់សាធារណៈ, ២.តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលយុត្តិធម៌ និង ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌, ៣.តួនាទី ភារកិច្ចរបស់ផែនកណ្តាលសន្តិសុខ និង៤.តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលការពារព្រំដែន៕

    spot_img

    អត្ថបទទាក់ទង

    spot_img