(ខេត្តបាត់ដំបង) ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយកន្លែងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២៥.ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់លេខ១០២ សណ្ឋាគារស្តារ ស្ថិតក្នុងក្រុមទី២៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ជនបរទេសដែលដេកស្លាប់មានឈ្មោះ HAMID CHAOU I ភេទប្រុស អាយុ ៧៣ឆ្នាំ ជាជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA8420984 ហើយត្រូវបានជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត សន្និដ្ឋានបានថា: ជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺ (លើសសម្ពាធឈាម) បណ្តាលឲ្យដាច់សសៃឈាមខួរក្បាល ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានជំនាញអន្តោប្រវេសន៍ និងស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្រេចយកទៅតម្កល់នៅវត្តទឹកថ្លា (រាជធានីភ្នំពេញ) រង់ចាំសាច់ញាតិមកទទួលយក ៕