More

    មន្ត្រីជំនាញឃាត់ចាប់រថយន្តមួយគ្រឿង ខណៈលួចលាក់ដឹកជញ្ជូនឈើខុសច្បាប់

    spot_img

    ខេត្តបាត់ដំបង ៖ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត សហការជាមួយកម្លាំងសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា រួមជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានធ្វើការដេញបង្រ្កាបរថយន្តចំនួន០១គ្រឿងខណៈកំពុងលួចលាក់ដឹកជញ្ជូនឈើខុសច្បាប់។

    លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលក្រុមឈ្មួញកំពុងដឹកជញ្ជូនឈើតាមរថយន្តសណ្ដោងធុនធំ០១គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829 ដែលមានទិសដៅឆ្ពោះមកពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

    បន្ទាប់ពីបង្ក្រាបបាន ជាក់ស្ដែងក្រុមល្បាតពិនិត្យឃើញថា រថយន្តសណ្ដោងធុនធំ ខាងលើបានបង្កប់ឈើប្រភេទស្ពង់ចំនួន០៤សន្លឹករួមមាន៖
    0,30×1,30×5,00×1=1,95ម៉ែត្រគូប
    0,30×1,30×9,00×1=3,51ម៉ែត្រគូប
    0,30×1,50×9,00×1=4,05ម៉ែត្រគូប
    0,30×1,60×9,00×1=4,32ម៉ែត្រគូប
    ដែលសរុបទាំងអស់ស្មើរនឹង ១៣,៨៣ម៉ែត្រគូប បន្ទាប់មកក៏បានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img