More

    ទុសេខ្សែភ្លើងបង្កជាអគ្គីភ័យឆាបឆេះធុងស្តុបប្រេងខ្មៅ០១និងរោងដែកនៅស្រុកមោងឬស្សី

    spot_img

    (បាត់ដំបង) ទុសេខ្សែភ្លេីងបង្ករជាអគ្គីភ័យឆាបឆេះធុងស្តុបប្រេងខ្មៅ និង រោងដែកមួយកន្លែងផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់។

    ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាលអោយឆាបឆេះធុងស្តុបប្រេងខ្មៅ០១ និង រោងដែកប្រក់ ស័ង្កសី ទំហំ ៣០ម៉ែត្រX៤០ម៉ែត្រ ស្ថិតនៅក្នុងឡឥដ្ឋអភិវឌ្ឍន៍ របស់ឈ្មោះ ទៀ ហ៊នី ភេទប្រុស អាយុ ៥១ឆ្នាំ បណ្តាលអោយឆេះរោងដែកប្រក់សង្ក័សី ខូចខាត៤០% និងឆេះប្រេងខ្មៅអស់ចំនួន០១ធុងគិតជាទឹកប្រាក់អស់ចំនួន ៦០០០ដុល្លារ

    បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងនគរបាល ស្រុកគាស់ក្រឡចំនួន២០នាក់ បានចេញរថយន្តចំនួន០២គ្រឿងចុះអន្តរាគមន៍ជួយពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន០៣ឡានទើបរលត់បានទាំងស្រុង៕

    spot_img

    អត្ថបទទាក់ទង

    spot_img