More

    ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ករណីលួចគ្រាប់ស្វាយចន្ទីនិងផ្ទុកនូវសារធាតុញៀនទាំងអស់

    spot_img

    (ប៉ៃលិន)ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលតែងតែដើរលួចគ្រាប់ស្វាយចន្ទីពីចំការពលរដ្ឋញឹកញាប់ ខណ:ជនសង្ស័យសុទ្ធតែផ្ទុកសារធាតុញៀនទាំងអស់។

    សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២៨-០៥-២៤ កម្លាំងផែនន.បយុត្តិធម៌ នៃអធិការដ្ឋាន.ក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រពលរដ្ឋថា មានករណីលួចគ្រាប់ស្វាយចន្ទី ក្នុងចម្ការជនរងគ្រោះ ចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បាននៅនឹងកន្លែងម្នាក់ឈ្មោះ ញ៉ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង (មានផ្ទុកសារធាតុញៀន)។

    ក្រោយពេលកម្លាំងជំនាញទៅដល់កន្លែងកេីតហេតុ បានស្រាវជ្រាវបន្តនិតីវិធី ឃាត់បានជនសង្ស័យជាបក្សពួកចំនួន ០៣នាក់បន្ថែមទៀត ឈ្មោះដូចខាងក្រោម ៖
    ១-ឈ្មោះ យឹម រ៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានផ្ទុកសារធាតុញៀន + ( អ្នកលួច )។
    ២-ឈ្មោះ អំ ពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរសំរិលលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង មានផ្ទុកសារធាតុញៀន + ( អ្នកលួច ) ។
    ៣-ឈ្មោះ ភឿន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន + ( អ្នកយកគ្រាប់ស្វាយចន្ទីទៅលក់ ) ។
    អំពីររឿងហេតុ ៖ មុនកើតហេតុវេលាម៉ោងប្រហែល១០:៣០នាទី ជនរងគ្រោះបានទៅមេីលចម្ការស្វាយចន្ទី របស់ខ្លួននៅចំណុចកេីតហេតុខាងលេី ឃើញថាផ្លែចន្ទីត្រូវបានគេលួចរេីសអស់ ដោយមានការសង្ស័យ ខ្លួនបានជិះម៉ូតូឆ្វែលជុំវិញចម្ការក៏ប្រទះឃើញ ការ៉ុងដាក់គ្រាប់ស្វាយចន្ទី១ការ៉ុង ទម្ងន់ប្រហែល៣០kg ហើយគាត់ដើរមើលជុំវិញចម្ការ ក៏ប្រទះឃើញជនសង្ស័យកំពុងលួចបេះគ្រាប់ស្វាយចន្ទី ច្រកយ៉ែលស្ពាយទម្ងន់ប្រហែល១០kg ឃើញដូចនេះជនរងគ្រោះបានឃាត់ជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

    ជនរងគ្រោះដែលបានមកដាកើពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនចំនួន២នាក់រួមមាន
    ទី០១ឈ្មោះ មុំ ធ្លក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ( បានបាត់គ្រាប់ស្វាយចន្ទី ចាប់ពីខែ០៣ ឆ្នាំ០២៤ រហូតដល់ថ្ងៃកេីតហេតុប្រហែល ០៣តោន ។
    ជនរងគ្រោះទី០២ឈ្មោះ ជា ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ( បានបាត់គ្រាប់ស្វាយចន្ទី ចាប់ពីខែ០៣ ឆ្នាំ០២៤ រហូតដល់ថ្ងៃកេីតហេតុប្រហែល ០១តោន ។

    ក្រោយសាកសួរ ជនសង្ស័យទាំង ០៤នាក់ខាងលេី បានឆ្លើយសារភាពថា ពួកគេ ពិតជាបានលួច និងយកគ្រាប់ស្វាយចន្ទីទៅលក់ពិតប្រាកដមែន ។

    វត្ថុតាងដកហូតរួមមាន ៖
    ១-ម៉ូតូ០១គ្រឿង មាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខ ប៉ៃលិន1D – 4008។
    ២-គ្រាប់ស្វាយចន្ទីទម្ងន់ប្រហែល ៣០kg។

    ជនសង្ស័យទាំង៤នាក់ខាងលើត្រូវនានឃាត់ខ្លួននៅអធិការក្រុងប៉ៃលិន ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img