More

    អាជ្ញាធរ ស្រុក ខេត្ត ស្នើរឲ្យប្រជាពលរដ្ឋដែលពុំទាន់បានចុះបញ្ជីជនយាន្ត សូមមកសុំចុះបញ្ជីជនយាន្ត និងស្នើសុំលិខិត អនុញ្ញាតឲ្យបានធ្វើអាជីវកម្មនេសាទស្របតាមច្បាប់កំណត់

    spot_img

    កោះកុង÷ លោកស្រី អុី នារីនេត អភិបាល រងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនប្រជាពល រដ្ឋ ក្នុងឃុំទាំងបី នៅស្រុកមណ្ឌលសីមា ដែលបានរៀបចំនៅទីតាំងផ្ទះសំណាក់ សេង ឆាយហេង ស្ថិតក្នុងឃុំប៉ាក់ខ្លង នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤។

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានលើក ឡើងថា ការរៀបចំចែកប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេក ទេសនាវា ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងបីនាពេលនេះ ខ្ញុំសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋា ភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ ពិសេសប្រជាពលរដ្ឋនៅស្រុកមណ្ឌល សីមា នៃខេត្តកោះកុង ដែលជាម្ចាស់ជលយាន្ត ដែលពុំទាន់បានចុះបញ្ជី សូមមកដាក់ពាក្យស្នើសុំចុះបញ្ជីជនយាន្ត និងស្នើសុំលិខិតអនុញ្ញាតឲ្យបានធ្វើអាជីវកម្មនេសាទស្របតាមច្បាប់កំណត់ នាពេល នេះដែលទទួលបានការចុះបញ្ជីសរុបចំនួន ១៣៧ មានឃុំប៉ាក់ខ្លង ឃុំពាមក្រ សោប និងឃុំទួលគគីរ។

    ថ្លែងក្នុងពិធីសំណេះសំណាល លោកស្រីអុី នារីនេត អភិបាលរងខេត្ត បានមាន ប្រសាសន៍លើកឡើងថា មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរឃុំស្រុក បានរួមសហការគ្នា បានកំណត់ទីតាំងសម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជានេសាទនៅមូលដ្ឋាន ដែលជាការបង្កលក្ខណៈងាយស្រួល ជូនប្រជានេសាទ។
    ជាក់ស្ដែងនៅក្នុងស្រុកមណ្ឌលសីមានេះយើងបានកំណត់ទីតាំងសម្រាប់ផ្ដល់សេវាជូនប្រជានេសាទ ចំនួនពីរកន្លែង គឺនៅឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ។

    លោកស្រីអភិបាលរងខេត្ត បានមាន ប្រសាសន៍បន្តថា សូមលោកពូ អ្នកមីង បងប្អូនប្រជានេសាទទាំងអស់ ដែលពុំទាន់មានប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា សូមទំនាក់ទំនងមន្ត្រីដែលបានមកបម្រើសេវាតាមពេលវេលា ដែលបានកំណត់ គឺនៅ ក្នុងឃុំប៉ាក់ខ្លង ក្នុងរយៈពេល ៥ ថ្ងៃ និងឃុំពាមក្រសោប រយៈពេល ៥ ថ្ងៃ ដើម្បីទទួលបានប័ណ្ណសម្គាល់នាវា ឬទូកនេសាទរបស់ខ្លួន ដែលជាលិខិតកិត្តិយុត្តិមួយសម្រាប់សម្គាល់នាវា ឬទូកនេសាទឱ្យបានស្របច្បាប់។

    ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្ត ស្នើដល់បងប្អូនប្រជានេសាទទាំងអស់នៅចំណុចមួយចំនួន
    _សូមប្រើប្រាស់ឧបករណ៍នេសាទឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់ ដែលបំផ្លាញធនធានជលផល និងធនធានធម្មជាតិដទៃទៀត។ និងកុំទៅនេសាទនៅកន្លែងហាមឃាត់មួយចំនួន ដូចជាតំបន់សហគមន៍ តំបន់អភិរក្សធនធានធម្មជាតិ ឬក៏តំបន់ត្រីពង…ជាដើម។ សូមចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងសូមចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិ ដើម្បីឲ្យធនធានធម្មជាតិរបស់យើង អាចប្រើ ប្រាស់បានដោយយូរអង្វែង ចីរភាព ។

    ក្នុងឱកាសនោះដែរ លោកស្រីអភិបាល រងខេត្ត បានសូមឱ្យបងប្អូនប្រជានេសាទមានការប្រុងប្រយ័ត្នផងដែរ ចំពោះការចេញទៅនេសាទក្នុងរដូវវស្សានេះ ដែលជារដូវមានភ្លៀងធ្លាក់ច្រើន និងខ្យល់ព្យុះខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូន។

    ក្រោយពីសំណេះសំណាល ជាមួយគ្នានោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញចែកប័ណ្ណសំគាល់នាវា និងសៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា ជូនដល់បងប្អូនប្រជាពលរដ្ឋនេសាទ ទាំង ៣ឃុំ ក្នុងស្រុកមណ្ឌលសីមា៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img