More

    អាជ្ញាធរក្រុងប៉ៃលិនយកគ្រឿងចក្រចុះស្តាលូតាមដងផ្លូវជាតិដើម្បីបញ្ជៀសការជន់លិចពេលភ្លៀងនិងុំានក្លិនមិនល្អ

    spot_img

    (ប៉ៃលិន) មួយរយះនេះគេសង្កេតឃើញលូនៅតាមសងខាងផ្លូវ មានដីនិងសំរាមហូរចូលច្រើនបង្កជាការកកស្ទះពេលភ្លៀងម្តងៗទឹកហូរមិនទាន់ បានជន់លិចនៅលើផ្លូវជាតិនិងបានហៀរចូលផ្ទះពលរដ្ខរំខានដល់ការធ្វើដំណើរនិងផ្ទះប្រជាពលរដ្ឋមួយចំនួនក៍ត្រូវបានទឹកហូរចូលផងដែរ។

    ទើបនៅព្រឹកថ្ងៃទី២៥ខែឧសភានេះខាងរដ្ឋបាលក្រុងប៉ៃលិន ដឹកនាំក្រុមការងារចុះស្តារលូដែលកកស្ទះសុទ្ធតែសំរាមបង្កអោយស្ទះនៅតាមដងផ្លូវជាតិលេខ៥៧នៅចំណុចភូមិអូរតាពុកលើសង្កាត់ប៉ៃលិនក្រុងប៉ៃលិន។

    លោក លីសុងហ៊ី អភិបាលក្រុងប៉ៃលិនបានអោយដឹងថា ក្រោយពីក្រុមការងារដើរត្រួតពិនិត្យមើលពេលភ្លៀងម្តងៗឃើញថានៅចំណុចខាងលើនេះ លូនៅសងខាងផ្លូវមានការកកស្ទះខ្លាំងទើបលោកបានចាត់ចែងក្រុមការងារយកគ្រឿងចក្រមកកាយយកដីនិងសំរាមដែលនៅកកស្ទះក្នុងលូចេញទើបទឹកហូរបានល្អមិនបង្កការកកស្ទះដូចមុនទៀត។

    ជាមួយនិងការស្តាលូនេះដែរ លោកអភិបាលក្រុងប៉ៃលិនក្នុងនាមអាជ្ញធរមូលដ្ឋានក៍សូមសុំណូមពរនិងអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចោលសំរាមពាសវាលពាសកាលពិសេសហាមដាច់ខាតកុំបោះឬបោសសំរាមបញ្ចូលលូអោយសោះនាំអោយកកស្ទះនិងមានក្លិនមិនល្អប៉ះពាល់ដល់អ្នកធ្វើដំណើរនិងភ្ញៀវទេសចរណ៍ថែមទៀត។ ហើយត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ព្រោះនៅបរិវេណទីសាធារណ:តាមដងផ្លូវ អាជ្ញាធរយើងបានដាក់ធុងសំរាមគ្រប់ទីកន្លែងសំរាប់ដាក់សំរាមគ្រប់ប្រភេទនិងមានរថយន្តដឹកមិនអោយពលរដ្ឋពិបាកឡើយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img