More

    មហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ (ហៅវត្តកូនកុក) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    spot_img

    កោះកុង ÷ មហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ (ហៅវត្តកូនកុក) ស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ បានដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤ ។

    ថ្លែងក្នុងពិធី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខត្តកោះកុង បមានប្រសាសន៍អោយដឹងថា បច្ចុប្បន្ន វត្តគិរីតេជោ មានព្រះសង្ឃចំនួន០៧  ព្រះអង្គ ហើយបានកសាងសមិទ្ធផលមួយចំនួន ដូចជា÷ សាលាឆាន់០១ខ្នងធ្វើអំពីថ្ម កុដិ០២ខ្នងធ្វើអំពីថ្ម រោងបាយ ០១ខ្នងធ្វើអំពីឈើ ផ្លូវបេតុង០២ខ្សែ ប្រវែង១៨០ម៉ែត្រ និងខ្លោងទ្វារវត្ត ហើយបាននិងកំពុងកសាងបន្តដូចជា កុដិ ព្រះ វិហារ ព្រះបរមរូប សម្តេចមហាសង្ឃរាជ ជួន ណាត  ហើយថ្ងៃនេះ វត្តគិរីតេជោ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មហាជួង និងសមិទ្ធផលនានា មួយ ចំនួនបន្ថែមទៀត ដែលបានបញ្ចប់ការ សាងសង់ជាស្ថាពរនាពេលកន្លងទៅថ្មីៗនេះ។

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមាន ប្រសាសន៍លើកឡើងថា ពិធីសម្ពោធមហាជួង និងសមិទ្ធិផលនានា ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត សម្រាប់បំរើ និងលើក ស្ទួយដល់ព្រះពុទ្ធសាសនា ហើយសមិទ្ធ ផលថ្មីនេះ បានបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។

    ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា បានស្នើដល់រដ្ឋបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍ បែបសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិ ជាដើម និងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោ បាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។

    ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លា ភាព និងទទួលបានជំនឿទុកចិត្ត។

    ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

    ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

    ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

    ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

    ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

    ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាត ត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img