More

    សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលឈប់កង្វល់រឿងកង្វះទឹកញ៉ឬប្រើប្រាស់ទៀតក្រោយពីទទួលបានការឧបត្ថម្ភពីអង្គការ

    spot_img

    (ប៉ៃលិន) សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលមួយកន្លែងនៅស្រុកសាលាក្រៅខេត្តប៉ៃលិនដែលពីមុនមានការកង្វះទឹកស្អាតប្រើប្រាស់ពិសេសគឺទឹកញ៉ាំនេះតែម្តងតែដោយមានការស្នើសុំពីគណ:គ្រប់គ្រងសាលានិងនាយកនិងលោកគ្រូអ្នកគ្រូទើបអង្គការមួយដែលប្រតិបត្តិការលើគំរោងជួយធុងចម្រុះទឹកស្អាតតាមតំបន់ដាច់ស្រយាលទើបខាងអង្គការសាម៉ារីតាន់បានជួយធុងចម្រុះទឹកស្អាតនេះសំរាបើប្រលប្រាស់ទូទៅ។

    លោក ទេស វ៉ិត ជានាយកសាលាបឋមសិក្សាធារាសាស្ត្រស្ថិតនៅភូមិទំបន់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន បានអោយដឹងថា ខាងពីប៉ុន្មានឆ្នមុលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សមានការកង្វះទឹកស្អាតប្រើប្រាស់ព៨សេសទឹកញ៉ាំតែម្តង តែនៅអំឡុងឆ្នាំ២០២២កន្លងទៅនេះខាងអាជ្ញាធរនិងអ្នកគ្រប់គ្រងសាលាបានស្នើរសុំចម្រុះទឹកស្អាតពីគំរោងអង្គការសាម៉ារីតាន់ដើម្បីសម្រួល ទឹកស្អាតជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាប្រចាំថ្ហៃ។

    លោកនាយកសាលាបានបញ្ជាក់ថា ធុងចម្រុះទឹកស្អាតនេះបានជួយច្រើនដល់សាលាដូចជា កាត់បន្ថយការចំណាយលើថ្លៃទិញទិញសំរាប់ញ៉ាំទៅលើលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលគាត់មករៀនមិនបាច់ចំណាយលុយទិញទឹកសុទ្ធញាំព្រោះទឹកចម្រុះនេះអាចញ៉ាំបាយមានអនាម័យល្អនិងម្យ៉ាងទៀតអ្នកភូមិក៍អាចមកយកទឹកនៅទីនេះយកទៅប្រើប្រាស់បានផងដែរ។ ហើយសិស្សបានប្រើប្រាស់ទឹកនេះមានចំនួនជា១០០នាក់។ចំណែកនៅរដូវក្តៅវិញធុងចម្រុះទឹកនេះអាចប្រើប្រាស់បានយ៉ាងល្អដោយគ្រាន់តែមូមទឹកពីអណ្តូងឬប្រឡាយដាក់ចូលក្នុងធុងអាចញ៉ាំបានយ៉ាងល្អទឹកមានគុណភាពនិងមានអនាម័យខ្ពស់។
    ជាមួយគ្នានេះលោកយាកក៍បានអរគុណដល់ថ្នាក់ដឹកនាំមូលដ្ឋានគណ:គ្រប់គ្រងសាលានិងអង្គការសាម៉ារីតាន់ដែលបានឧបត្ថម្ភនូវធុងទឹកចម្រើនគឺជួយដល់សហគមន៍និងប្រជាពលរដ្ឋក្នុងភូមិដាច់ស្រយ៉ាលមួយនេះ៕

    spot_img

    អត្ថបទទាក់ទង

    spot_img