More

    នៅសល់ចំហាយ ចូលឆ្នាំប្រពៃណីជាតិខ្មែរមិនទាន់អស់ គណៈ:កម្មការវត្តបងប្អូនប្រជាពុទ្ធបរិស័ទនាំគ្នា ធ្វើពិធីស្រង់ព្រះលេងបាញ់ទឹកប៉ាតម្សៅរាំលេងកម្សាន្តដោយមានមនុស្សមកចូលលេងយ៉ាងច្រើនកុះករណែនតាន់តាប់ជិត១មុឺននាក់

    spot_img

    (ឧត្តរមានជ័យ) គេសង្កេតឃើញថា នៅសល់ចំហាយពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនទាន់ បានរលត់ផុតអស់ទៅ គណៈកម្មការវត្តក៏ដូចជាបងប្អូនប្រជាពុទ្ធបរិស័ទនាំគ្នាមូលមតិគ្នាជាឯកក្ឆ័នធ្វើេេពិធីស្រង់ព្រះ លេងបាញ់ទឹកប៉ាតម្សៅដាក់ថុងបាស់រាំលេងកម្សាន្ត ដែលមានមនុស្សម្នា យ៉ាងកុះករណែនតាន់តាប់ រាប់ពាន់នាក់ ស្ថិតនៅក្នុង បរិវេណ(វត្តឧត្តមជ័យមង្គលគោកមនហៅវត្តតានេស)មួយកន្លែង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី២៨ខែមេសាឆ្នាណ២០២៤នេះតែម្តង។

    ដែលពិធីស្រង់ព្រះនេះដែរបានប្រព្រឹត្តធ្វើឡើងក៏មានការសហការចូលរួមពី គណៈកម្មការអាចារ្យវត្ត អាជ្ញាធរ ឃុំស្រុកកងកម្លាំង បានរៀបចំពិធីនេះឡើងដើម្បីឲ្យបងប្អូនប្រជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយចូលលេងកម្សាន្ត នារដូវមេឃកំពុងតែមានអាកាសធាតុក្តៅខ្លាំងនៅថ្ងៃចុងសប្ដាហ៍ ដែលមានមនុស្សយ៉ាងភ្លូកទឹកភ្លូកដី ទាំងចាស់ ទាំងក្មេងតែម្ដង។

    ប្រភពពី ប្អូនស្រីម្នាក់ឈ្មោះមុំបានរៀបរាប់ប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់មកលេងនៅក្នុងបរិវេណវត្តតានេស នេះផងដែរដោយទទួលបានព័ត៌មានថានៅរសៀល ថ្ងៃអាទិត្យទី២៨ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ នៅក្នុងបរិវេណវត្តមានរៀបចំពិធីស្រង់ព្រះនិងលេងប៉ាតម្សៅ បាញ់ទឹកដាក់ធុងបាសរាំលេងកម្សាន្តដូចនេះ គាត់ក៏នាំគ្នាមកលេងយ៉ាងសប្បាយអឺងកង ដោយរយៈពេលមួយល្ងាចពេញតែម្ដង ប្រកបដោយភាពរលូន នឹងសប្បាយរកអ្វីមកប្រៀបបាន។

    គួររំលឹកផងដែរថា បើតាមការបញ្ជាក់ឲ្យដឹងពីព្រះតេជគុណព្រះនាម ភ្នំសុវណ្ណមុនីព្រះអនុគណស្រុកបន្ទាយអំពិល នឹងជាចៅអធិការ(វត្តឧត្តមជ័យមង្គលគោកមនហៅវត្តតានេស)បានមានសង្ឃដីកាថាការរៀបចំពិធីស្រង់ព្រះនេះដែរគឺធ្វើឡើងជារៀងរាល់ឆ្នាំតាមប្រពៃណីព្រះពុទ្ធសាសនាបន្ទាន់ពីចប់បុណ្យចូលឆ្នាំរួចមកបានប៉ុន្មានថ្ងៃកន្លងមកនេះមួយវិញទៀតខែនេះគឺជារដូវក្តៅផងក៏ គណៈ:កម្មការវត្តសម្រេចធ្វើពិធីស្រង់ព្រះដើម្បីឲ្យបងប្អូនប្រជាពុទ្ធបរិស័ទមកលេងកម្សាន្តនាចុងសប្ដាហ៍ ដែលមានញាតិញ៉ោមមកពីគ្រប់ទិសទីជិត១មុឺននាក់ ។

    សូមបញ្ជាក់ផងដែរថាចំពោះកម្មវិធីស្រង់ព្រះនៅវត្តតានេសនេះផងដែរមានរយៈពេលជិត៤ម៉ោងធ្វើឡើង ប្រកបដោយភាពរលូនដោយជាក់ស្ដែងមានការសហការយកចិត្តទុកដាក់ពីអាជ្ញាធរ ស្រុកនិងកងកម្លាំងប្រដាប់អាវុធជួយ សម្របសម្រួលនិងការពារសុវត្ថិភាពដើម្បីឲ្យបងប្អូនលេងសប្បាយដោយប្រកបដោយភាពរលូនគ្មាន បញ្ហាអ្វីនោះឡើយ ហើយក្នុងនាគណ:កម្មការបត្តនៅឆ្នាំក្រោយៗទៀត នឹងមានធ្វើពិធីស្រង់ព្រះនេះ ជាបន្តបន្ទាប់ដើម្បីឱ្យប្រជាពុទ្ធបរិស័ទ មកលេងសប្បាយផងដែរ។ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img