More

    គោយន្តកន្ត្រៃ១គ្រឿង បើចុះពីលើភ្នំ ច្រកជប់គគីរ ក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រីស្លាប់០៦នាក់និងរងរបួសជាច្រើននាក់ផ្សេងទៀត

    spot_img

    (ឧត្តរមានជ័យ) យ៉ាងហោចណាស់ក៏មានមនុស្ស ស្លាប់០៦នាក់ភ្លាមៗនៅកន្លែងនិងរបួសជាច្រើននាក់ខណៈដែលគោយន្តកន្ត្រៃមួយគ្រឿងបានបើកចុះពីលើភ្នំច្រកជប់គគីរ បណ្ដាលឲ្យក្រឡាប់បោកជាច្រើនត្រឡប់ ដែលហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើភ្នំជប់គគីរ ស្ថិតនៅក្នុង ភូមិជប់គគីរខាងកើត. ឃុំអំពិល .ស្រុកបន្ទាយអំពិល.ខេត្តឧត្តរមានជ័យ នៅវេលាម៉ោងប្រមាណជាដប់ជាង ថ្ងៃទី១២ខែមេសាឆ្នាំឆ្នាំ២០២៤នេះតែម្តង។

    ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញគោយន្តកន្ត្រៃមួយគ្រឿង មានគ្នាជិះប្រមាណជាជិតម្ភៃនាក់លុះមកដល់ផ្លូវជម្រាលភ្នំ កោងខ្ពស់ខ្លាំងមិនដឹងជាយ៉ាងមិចក៏បានរេចង្កូតក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមនុស្សប្រុសស្រី ស្លាប់០៦នាក់និង អ្នកផ្សេងឯទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។

    សាក្សីដដែលបានបញ្ជាក់បន្ថែមថាក្រោយពេលកើតហេតុក៏ឃើញមានវត្តមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទៅដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការជួយអន្តរាគមន៍ដឹកអ្នករបួស យកទៅកាន់មន្ទីរពេទ្យភ្លាមភ្លាមផងដែរ ដោយឡែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចខលហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

    គួររំឭកថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកន្ត្រៃស្ថិតនៅត្រង់ចំណុចខាងលើនេះដែរ ក្រុមការងារព័ត៌មានយើងទើបតែទទួលបានពត៌មានជាបឋមនោះទេ ដែលប្រភពចេញពីកន្លែងកើតហេតុផ្ទាល់ដោយដឹងថាមានមនុស្សស្លាប់ចំនួន០៦នាក់ រងរបួសធ្ងន់០៣នាក់ ជាក់ស្តែងមនុស្សដែលបានស្លាប់ចំនួន ០៦ នាក់មានឈ្មោះ.ទី.១.ឈ្មោះ.រុន.សល.ភេទស្រីអាយុ ៦០ ឆ្នាំរស់នៅភូមិ.ខ្ទុមសង្កាត់.កូនក្រៀល.ក្រុងសំរោង.ខេត្តឧត្តមានជ័យ.ទី ២ ឈ្មោះ.វណ្ណៈពិសីអាយុ ១១.ឆ្នាំ.ភេទស្រី។ទី០៣ឈ្មោះ.សាឡាត់.គីមលី.ភេទ.ស្រីអាយុ ៣២ឆ្នាំ.ទី ០៤ ឈ្មោះ.ទាវ.ណូ.ភេទស្រីអាយុ ៤៦ឆ្នាំ.ទី ០៥ ឈ្មោះ.ភូន.គង់ភេទស្រីអាយុ ៤៤ឆ្នាំ.និងទី ០៦ ឈ្មោះ.ឆាន.ឡាម.ភេទប្រុសអាយុ ២៥ ឆ្នាំ.សូមបញ្ជាក់ផងដែរថាសាកសពប្រុសស្រីទាំងអស់រស់នៅក្នុងភូមិឃុំជាមួយគ្នារ។

    សូមជម្រាបផងដែរថា ចំពោះផ្លូវឡើងភ្នំទៅច្រក ជប់គគីរ បើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋដែល រស់នៅនឹងក្បែរទីតាំងកន្លែងកើតហេតុបានបញ្ជាក់ថា កាលពីថ្ងៃស្រុកទី១២ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះខាងផ្សារថៃសាយតាគូ គេបើកផ្សារតាឡាត់ណាត់ ហើយក៏ឃើញមានបងប្អូនប្រជាពលរដ្ឋទៅទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារថៃជាច្រើនកុះករដោយឡែកគោយន្តកន្ត្រៃខាងលើនេះបានត្រឡប់មកវិញដឹក បងប្អូនជាច្រើននាក់ហើយក៏មិនដឹងច្បាស់ដែរថាមូលហេតុអ្វីនោះដែរ ក៏ស្រាប់តែជួបរឿងអកុសលក្រឡាប់ ធ្លាក់ស្នាមភ្លោះជាច្រើនត្រឡប់ ធ្វើឲ្យមនុស្សចំនួន០៦នាក់ស្លាប់និងអ្នកផ្សេងទៀតរងរបួសភ័យស្លន់ស្លោពេញតាមដងផ្លូវតែម្តង។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img