More

    គណៈកម្មការផ្សារសាមគ្គីអញ្ជើញរបាំត្រុដិមកសម្តែងដើម្បីសេរីសួស្តីក្នុងឪកាសឆ្នាំថ្មីនិងជាការ ថែររក្សាវប្បធម៌ជាតិ

    spot_img

    (ប៉ៃលិន)ពលរដ្ឋនៅក្នុងខេត្តប៉ៃលិនក្នុងឆ្នាំនេះនាំគ្នាមកគាំទ្ររបាំផ្សេងៗពិសេដរបាំត្រុដិនេះតែម្តងដោយយល់ឃើញថានេះជារបាំប្រពៃណីតាំងពីដូនតាមកហើយរបាំនេះបាននាំមកសេរីសួស្តីដល់ក្រុមគ្រួសារ។

    ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១២ខែមេសាឆ្មាំ២០២៤ គណ:កម្មការផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីខេត្តប៉ៃលិនបានអញ្ជើញរបាំត្រុដិរបស់ មន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តប៉ៃលិនមកសម្តែងដើម្បីសុំសេចក្តីសុខសេរីសួស្តីដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវីករទាំងអស់នៅក្នុងខេត្តប៉ៃលិន។

    ជាមួយគ្នាលោក ប៊ុត ចាន់ធី មន្ត្រីទទួលបន្ទុកការិយាល័យសិល្បៈទស្សនីយភាពនៃ មន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តប៉ៃលិនបានអោយដឹងថា ឆ្នាំនេះចាប់ពីថ្ងៃទី១ខែមករា មក ខាងក្រុមសិល្ប:យើងមានការមមាញឹកខ្លាំងគឺចេញទៅសម្តែងគ្រប់ទិសទីដូចជាតាមមន្ទីរអង្គភាព ក្រុមហ៊ុនឯកជនតាមផ្ទះបងប្អូនប្រជាពលរដ្ឋ គឺមានការគាំទ្រខ្លាំងមិនធ្លាប់មានពីមុនមក។

    លោកបញ្ជាក់បន្តពីដើមកំណើតនៃរបាំត្រុដិនេះថា យោងតាមឯកសារស្រាវជ្រាវមួយចំនួន ដែលមានមតិយល់ឃើញជាច្រើនខុសៗគ្នា មតិមួយនិយាយទាក់ទងទៅនឹងរឿងព្រេងនិទាន ព្រានប្រមាញ់ម្នាក់ ឈ្មោះព្រានប៊ុន និងប្រពន្ធឈ្មោះនាងឧមា នៅស្រុកសាវថី។ មតិខ្លះទៀតយល់ថា របាំត្រុដិមានចំណងទាក់ទងទៅនឹងព្រះពុទ្ធសាសនា ម្យ៉ាងទៀតរបាំត្រុដិនេះទាក់ទងទៅនឹងជំនឿរបស់ខ្មែរ ដែលយល់ថាកាលណាមានសត្វព្រៃចូលស្រុក គឺជាប្រផ្នូលអាក្រក់ គឺនាំឱ្យមានឧបទ្រពចង្រៃ ដូច្នេះគេបង្កើតរបាំត្រុដិ ដែលមានរូបភាពសត្វព្រៃគ្រប់ប្រភេទ ដើម្បីមានឱកាសប្រោះព្រំទឹកអប់ លាបប្រេងម្សៅឱ្យសត្វទាំងនោះ ជានិម្មិតបង្ការទុកជាមុន ដែលគេជឿថា បើក្រោយទៅមានសត្វព្រៃចូលស្រុក មែននោះក៏មិនអាច បណ្តាលឱ្យមានចង្រៃអ្វីឡើយ ពីព្រោះគ្រោះកាចចង្រៃ ត្រូវបានរម្ងាប់ជាមុនរួចស្រេចទៅហើយ។

    ហើយពាក្យត្រុដិនេះដើមមកពីភាសាសំស្ក្រឹត ប្រែថា ផ្តាច់ ឬ កាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មីដែលយើងឃើញមានសេសសល់ព្រះរាជពិធីមួយហៅថាពិធី ត្រស្តិសង្ក្រាន្ត ឬពិធីបញ្ជាន់ត្រស្តិផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី និងបន្តគង់វង្សរហូតមកដល់សព្វថ្ងៃ៕

    spot_img

    អត្ថបទទាក់ទង

    spot_img