More

    ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃសម្រុកនាំគ្នាវិលត្រឡប់មកលេងស្រុកកំណើតវិញតាមច្រកអន្តរជាតិអូរស្មាច់ដើម្បីចូលរួមសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    spot_img

    (ឧត្តរមានជ័យ)គេសង្កេតឃើញថា ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកជិតចូលមកដល់ បងប្អូនពលករខ្មែរជាច្រើននាក់ដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃបានសម្រុកនាំគ្នាវិលត្រឡប់មកកាន់ស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមអបអរសប្បាយរីករាយក្នុងពិធីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះដោយនៅសល់តែរយ:ពេល៣ថ្ងៃប៉ុណ្ណោះ។

    ប្រភពពីបងស្រីម្នាក់ ដែលជាពលករ មានឈ្មោះឈុនទូចភេទស្រីអាយុ៤៤ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ថា គាត់នឹងក្រុមគ្រួសារចំនួន៦នាក់ចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃស្របច្បាប់មានរយ:ពេលជិត១០ឆ្នាំមកហើយ ដោយធ្វើការងារបុគ្គលិកផ្នែកសំណង់ នៅក្រុងបាងកកប្រទេសថៃ ម៉្យាងទៀតការមកលេងស្រុកនារដូវបុណ្យចូលឆ្នាំខ្មែរនេះថៅកែរបស់គាត់បានឲ្យច្បាប់ពួកគាត់ឈប់សម្រាករយ:ពេលជាង១០ថ្ងៃឯណោះ មួយវិញចំពោះការធ្វើដំណើរពីថៃមកដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ព្រឹកមិញផ្ទាល់ខាងអាជ្ញាធរសមត្ថកិច្ចទាំងភាគីថៃនិង សមត្ថកិច្ចនគរបាលអន្តោសប្រវេសន៏ខ្មែរប្រចាំការនៅមាត់ច្រកអូរស្មាច់បានជួយរៀបចំសណ្តាប់ធ្នាប់សម្រួលក្នុងការបោះត្រាវាយលើលិខិតឆ្លងដែនផ្សេងៗបានយ៉ាងរលូន ទាំងសមត្ថកិច្ចខ្មែរនិងថៃ ហើយក៏ពុំមានការយកប្រាក់ពីបងប្អូនពលករសូម្បីតែ១រយលុយខ្មែរ ខុសប្លែកពីឆ្នាំមុនកន្លងទៅ។

    ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុនសុភ័ក្រ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តមប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ទីរជំនាញព័ន្ធកងកម្លាំងប្រដាប់អាវុធជួយសម្រួលការងាររៀបចំសណ្តាប់ធ្នាប់ដោយ រងចាំទទួលស្វាគមន៏យ៉ាងរ៉ាក់ទាក់នឹងធ្វើការជួបសំណេះសំណាង ទៅដល់បងប្អូនពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃហើយបាននាំគ្នាវិលត្រឡប់មកលេងស្រុកកំណើតវិញក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះដែលកាន់តែកៀកចូលមកដល់។

    ឆ្លៀតនៅក្នុងឪកាសនោះដែរ ឯកឧត្តម អ៊ុនសុភ័ក្រ អភិបាលរងខេត្តក៏បានហៅតៃកុងឡានតាក់ស៊ី ដែលរងចាំទៅដឹកជញ្ជូនបងប្អូនពលករដែលចេញពីប្រទេសថៃចូលមកតាមច្រកអូរស្មាច់ឆ្ពោះទៅកាន់ខេត្តផ្សេងៗ ដោយបានធ្វើការអប់រំពន្យល់ណែនាំទៅដល់ពួកគាត់ កុំឲ្យឆ្លៀតពេលតម្លៃថ្លៃឡាននាពេលរដូវបុណ្យទាន ឲ្យរក្សាតម្លៃដូចថ្ងៃធម្មតា ហើយនឹងមួយទៀតកុំឲ្យផ្ទុកលើសចំណុះច្រើនពេក អ្វីដែលសំខាន់បំផុតនៅពេលបើកបរត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាវាងការបង្កគ្រោះថ្នាក់ដែលយើងមើលពុំឃើញ។

    គួររំលឹកថា បើយោងតាមរបាយការណ៏តួលេខជាបឋមពីសមត្ថកុច្ចនគរបាលអន្តោប្រវេសន៏ដែលប្រចាំការនៅមាត់ច្រកអន្តរជាតិអូរស្មាច់ផ្ទាល់បានបញ្ជាក់ប្រាប់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ចំពោះពលករចូលមកលេងស្រុកកំណើតតាមច្រកអូនស្មាច់ មានចំនួន(សរុប៦៨៥នាក់) ពលករមានប្រើប៉ាស្ព័រស្របច្បាប់៤៦១នាក់ ពលករប្រើប៉ាស្ព័រហួសសុពលភាព ៣១៦នាក់ ដោយឡែកពលករអត់មានឯកទាល់តែសោះ១៤១នាក់។

    សូមជម្រាបថា  នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យចំពោះការដឹកទំនិញមួយចំនួនពីថៃមកខ្មែរចេញចូលចរាចរណ៏ជាធម្មតា លើសពីនេះទៅទៀតឯកឧត្តមអភិបាលរងខេត្តក៏ថ្លែងកោតសរសើរទៅដល់ កងកម្លាំង ដែលឈរជើងនៅ ច្រកអូរស្មាច់ ទាំងអស់គ្នា ដែលខិតខំបំពេញលើការងារទៅតាមតួនាទីរៀងៗខ្លួន ហើយក៏បានស្នើរទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តកិច្ចសហការជាមួយនគរបាលអន្តោសប្រវេសន៏ប្រចាំការនៅមាត់ច្រកអន្តរជាតិអូរស្មាច់ អ្វីដែលសំខាន់ទៀតនោះ ព្យាយាមសហការជាមួយភាគីថៃ បង្កើនទំនាក់ល្អជាមួយគ្នាទៅវិញទៅមក ម៉្យាងទៀតត្រូវពង្រឹងបន្ថែមក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយ:ពេល៣ថ្ងៃនេះ បង្កើនការត្រួតពិនិត្យលើកិច្ចការងារបំពេញបែបបទវាយត្រាឯកសារចេញចូលក្នុងនិងក្រៅប្រទេស  ចំពោះលិខិតឆ្លងដែន ក៏ដូចជាប័ណ្ណព្រំដែន ជាដើម។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img