More

    ពិធីក្រុងពាលី ស្ថាបនាសាងសង់ វត្តថ្មីក្នុងចំណោម១០០វត្តនៅក្នុងខេត្តឧត្តរមានជ័យ សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ តាមប្រពៃណីទំនៀមទំលាប់កាន់សាសនាព្រះពុទ្ធ

    spot_img

    (ឧត្តរមានជ័យ) ប្រជាពុទ្ធបរិស័ទជាច្រើនអង្គនាក់ បាននាំគ្នារៀបចំពិធីក្រុងពាលី ដើម្បីសាងសង់វត្តថ្មីមួយកន្លែងស្ថិតនៅក្នុងភូមិត្នោតសង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៤នេះ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួម ពីអាជ្ញាធរ ពាក់ព័ន្ធសិស្សានុសិស្សជាច្រើននាក់ ទៀត។

    ព្រះតេជគុណ អឿងសំអាង ព្រះមេគណខេត្តនៃគណៈធម្មយុត្តិកនិកាយ បានមានថេរៈដីកា ឲ្យដឹងថា ទីតាំង ដែលកំពុងរៀបចំក្រុងពាលី កសាងទីវត្តអារាមដែលធ្វើឡើងដោយមាន ការផ្តល់ជាអំណោយសទ្ធាដ៏ជ្រះថ្លាចេញពីដួងចិត្ត ពីលោកឆឹមតឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ បានផ្តល់ដីមួយកន្លែងដែលមានផ្ទៃដីទំហំប្រវែង៦០គុណ៦០ មានទីតាំងស្ថិតនៅត្រង់ចំណុច ភូមិត្នោត សង្កាត់បន្សាយរាក់ក្រុងសំរោងឧត្តរមានជ័យ  សម្រាប់ ព្រះសង្ឃគង់នៅ មួយវិញទៀតដើម្បីឲ្យបងប្អូនប្រជាពុទ្ធបរុស័ទ នៅក្នុងភូមិគោរពធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់កាន់សាសនាព្រះពុទ្ធ។

    លោកឆឹមតឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា ដីនេះ គឺជាដីកម្មសិទ្ធិផ្ទាល់ខ្លួន តែម្តងដែលលោកបានមានសទ្ធាជ្រះថ្លាជូនទៅដល់ព្រះមេគណខេត្តដើម្បីសាងសង់ទីវត្តអារាមសម្រាប់ បងប្អូន នៅក្នុងភូមិគោរពប្រតិបត្តិ ហើយមួយទៀតដោយសារ វត្ត នៅក្នុងភូមិត្នោ ឆ្ងាយ ពីភូមិពេក បងប្អូនពិបាកធ្វើដំណើរទៅមកឆ្ងាយ ហើយជាក់ស្ដែងភូមិត្នោតនេះមានប្រជាពលរដ្ឋប្រមាណជាពីររយគ្រួសារ ងាយស្រួលទៅដល់ប្រជាពុទ្ធបរិស័ទ មកធ្វើបុណ្យគោរពតាមប្រពៃណីពុទ្ធសាសនានៃ ទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួន។

    លោកប្រធានមន្ទីរធម្មការ បានបញ្ជាក់បន្ថែមទៀតថា ហើយដីដែលកំពុងតែរៀបចំក្រុងពាលី សាងសង់វត្តថ្មីនេះផងដែរ គឺមានឈ្មោះថា(វត្តនិមិត្ត ធម៌មហាវិហារ ហៅវត្តត្នោត)។

    នៅក្នុងខេត្តឧត្តរមានជ័យ មកដល់ពេលបច្ចុប្បន្ននេះមានវត្តចំនួនមួយរយវត្តហើយ ដោយឡែកចំពោះភូមិនីមួយៗប្រសិនបើមានប្រជាពលរដ្ឋចាប់ពីហាសិបគ្រួសារឡើងទៅគឺយើងអាច សាងសង់វត្តអារាមនេះបាន ពីព្រោះថា ទីវត្តអារាម គឺជាកន្លែង ព្រះសង្ឃគង់នៅចាំព្រះវស្សា សម្រាប់បងប្អូនជាពុទ្ធបរិស័ទគោរពធ្វើបុណ្យទានតាមប្រពៃណី ទំនៀមទម្លាប់តាំងពីបរមបុរាណកាលមក ។

    សូមជម្រាបផងដែរថាក្នុង ពិធីក្រុងពាលី នាព្រឹកថ្ងៃផងដែរ ព្រះមេគណខេត្ត នៃគណៈធម្មយុត្តិកនិកាយ ក៏បាន មាន អំណោយ ជាសៀវភៅប៊ិក សារុង និងថវិកាមួយចំនួនចែកជូនទៅដល់ប្រជាពុទ្ធបរិស័ទក៏ដូចជាសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីនេះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img