ឧត្តរមានជ័យ..នៅព្រឹកថ្ងៃទី ០៤ ខែមេសាឆ្នាំ ២០២៤មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តមានជ័យ.បានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០២៣និងលើកទិសដៅទៅឆ្នាំ ២០២៤ របស់ក្រសួងអវត្តិជនបទក្រោមអធិបតីភាពឯកឧត្តម.យឹម.ជុង.រដ្ឋលេខាធិការ.តំណាងដ៏ខ្ពង់ខ្ពស់របស់.ឯកឧត្តម.ឆាយ.រិទ្ធីសែន.រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។លោកជំទាវ.មិន.ធារី.អភិបាលរងនៃគណៈអភិបាលខេត្ត.តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម.ប៉ែន.កុសល.អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ។និងប្រធានមន្ទីរ.អនុប្រធាន.សមាជិក.សមាជិកា.របស់មន្ទីរអភិវឌ្ឍន៍ជនបទ.និងអង្គការសង្គមស៊ីវិលជុំវិញខេត្ត
ក្នុងឱកាសនោះដែរលោក.ហេង.សុខអេង.ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានអានរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ដោយលើកយកលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង.៤។
ទី១អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងគមនាគមន៍ជនបទ។
ទី ២ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ។
ទី៣ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។
ទី៤ពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ។ដោយយោងតាមការជាក់ស្ដែងបច្ចុប្បន្ននេះស្ថានភាពសេដ្ឋកិច្ចនិងនយោបាយសកលលោកស្ថិតក្នុងភាពផុយស្រួយដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ19 សង្គ្រាមរុស៊ី្ស.អ៊ូគ្រែន.អ៊ុីស្រាអែល.ប៉ាឡេស្ទីន.និងការប្រែប្រួលអាកាសធាតុជាសកលកត្តាទាំងនេះកំពង់ជះឥទ្ធិពលយ៉ាងខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឲ្យមានដំណោះស្រាយប្រកបដោយភាពប៉ិនប្រសប់។ជាភ័ព្វសំណាងកម្ពុជារក្សាបានសន្តិភាពនិងស្ថេរភាពនយោបាយក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់និងប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីដែលបានផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិស្របតាមក្របខណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤
ក្នុងនោះដែរលោកជំទាវ.មិន.ធារី.អភិបាលរងនៃគណៈអភិបាលខេត្តក៏បានមានមតិសំណេះសំណាលទៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ។ក៏ដូចជាជួយជំរុញឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដើម្បីអភិវឌ្ឍន៍គ្រប់ភារកិច្ចដែលថ្នាក់ជាតិបានដាក់ជូន។លោកជំទាវក៏បានសំណូមពរទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទធ្វើយ៉ាងណាជួយផ្តល់អាទិភាពមកដល់ខេត្តឧត្តរមានជ័យដើម្បីអភិវឌ្ឍន៍ឲ្យបានច្រើនបន្តថែមទៀត។ពីព្រោះថាខេត្តឧត្តរមានជ័យគឺជាខេត្តមួយដែលដាច់ស្រយាលឆ្ងាយពីទីក្រុងភ្នំពេញ។
ក្នុងនោះដែរឯកឧត្តម.យឹម.ជុង.រដ្ឋលេខាធិការ.តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម.ឆាយ.រិទ្ធសែន.រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ក៏បានពាំនាំនៅអនុសាសន៍របស់សម្ដេចធិបតី.ហ៊ុន.ម៉ាណែត។នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអភិវឌ្ឍន៍ជនបទត្រូវសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធររាជធានីខេត្តព្រមទាំងស្ថាប័នពាក់ព័ន្ធលើការងាររៀបចំផែនទីផ្លូវធ្វើបញ្ជីសារពើភ័ណ្ឌនិងដាក់លេខផ្លូវឲ្យបានត្រឹមត្រូវផ្អែកតាមលិខិតបទដ្ឋានកិត្តិយុត្តិជាធរមាននិងរៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ 141 ស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងគោលដៅការពារផ្លូវថ្នល់សម្រាប់សាធារណៈជនប្រើប្រាស់បានយូរអង្វែងនិងវិសោធនកម្មអនុក្រឹត្យលេខ 197 ស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិនិងផ្លូវរថភ្លើង។អភិវឌ្ឍន៍ភូមិគំរូព្រមទាំងការអភិវឌ្ឍន៍និងការអភិរក្សសហគមន៍ជនជាតិដើមភាគតិច.ត្រូវត្រូវបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដប់ភាគីពាក់ព័ន្ធដូចជាដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេសវិស័យឯកជននិងបណ្ដាប្រទេសជាមិត្តនាៗដើម្បី គៀងគរប្រភពធនធាននិងហិរញ្ញវត្ថុនិងបច្ចេកទេសសម្រាប់រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទ។ឈឹម..កុសល។