More

    ករណីបាញ់រៈជិត ១០គ្រាប់ចូលផ្ទះពលរដ្ឋកន្លែងលក់ទូរស័ព្ទ សមត្ថកិច្ច កំពុងស្រាវជ្រាវ

    spot_img

    (បាត់ដំបង)ខ្មាន់កាំភ្លើងបាញ់រៈជិត ១០គ្រាប់ក្នុងក្រុងបាត់ដំបង កាលពីយប់មិញតម្រង់ចូលផ្ទះ របស់ប្រជាពលរដ្ឋសមត្ថកិច្ចកំពុង ពន្លឿនចុះស្រាវជ្រាវ។

    ប្រភពបឋមពលរដ្ឋនៅក្បែរទីតាំង កើតហេតុបានបញ្ជាក់ឲ្យដឹងថា÷ ករណីបាញ់បោះខាងលើបានបង្ក ការភ្ញាក់ផ្អើលនៅវេលាជិតថ្ងៃត្រង់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ថ្ងៃទី ២៨ ខែម ២០២៤ ត្រង់ក្នុងភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
    ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ខ្មាំង ជាជាងជួសជុល ជាជាងជួសជុល លក់ទូរស័ព្ទ និងលក់ដូរគ្រឿងអគ្គិសនី។

    ករណីនេះមិនបង្កឲ្យមានរង
    របួសដល់ម្ចាស់ផ្ទះទេក្រោយ
    ហេតុការណ៍បានកើតឡើងនៅ
    វេលាម៉ោងជាង ១:០០នាទីរំលង
    អាធ្រាតថ្ងៃទី ២៧ ឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ ភ្លាម ៗម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិមិន ចាប់អារម្មណ៍ទេដោយស្មានថាគេ
    បាញ់កាំជ្រួច។
    ប្រភពពីពលរដ្ឋបានអះអាង បន្តថា៖ ការបាញ់រះរហូតដល់ ទៅ ៦គ្រាប់សំដៅលើផ្ទះរបស់ ប្រជាពលរដ្ឋសង្ស័យជាការបាញ់ គំរាមប៉ុណ្ណោះ ព្រោះគ្រាប់កាំភ្លើង ប្រភេទកាំភ្លើងខ្លីបានបាញ់ផ្តោត ទៅទៅលើដីបានទម្លុះទ្វាដែល ស័ង្កសីឆ្វេងស្តាំ និងទូរដាក់ទូរស័ព្ទ ផងដែរសរុបចំនួន ៦កន្លែង។

    ចំពោះមុខសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់បានដាក់ខ្សែហ៊ុំព័ទ្ធទីតាំង កើតហេតុ និងកំពុងសាកសួរ លំអិតដល់ម្ចាស់ផ្ទះ។ មកទល់ ពេលនេះនៅមិនបានដឹងថាជា – រឿងគំនុំឬមួយយ៉ាងណានៅឡើយ ទេ៕ដោយ​៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img