More

    កម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ក្រុង ចុះណែនាំនិងអប់រំអោយបញ្ឈប់មិនអោយលក់និងប្រើប្រាស់បារីអេឡិចត្រូនិច(វ៉េប)និងដកហូតមានម៉ាស៊ីនជក់បារីអេឡិចត្រូនិចចំនួន៧៦គ្រឿងនៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖នគរបាលជំនាញប្រឆាំងគ្រឿងញៀនចុះណែនាំនិងអប់រំអោយបញ្ឈប់មិនអោយលក់និងប្រើប្រាស់បារីអេឡិចត្រូនិច(វ៉េប)និងដកហូតមានម៉ាស៊ីនជក់បារីអេឡិចត្រូនិចចំនួន៧៦គ្រឿងនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរៈសេនីយ៍ទោ កែវ ដុល អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយដាក់វិធានការកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យអប់រំណែនាំអោយបញ្ឈប់សកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិច(វ៉ែប)បានដកហូតមាន ម៉ាស៊ីនជក់បារីអេឡិចត្រូនិចចំនួន៦៧គ្រឿង និងក្បាលវ៉េបចំនួន២៧១ក្បាល ប្រភេទប្រអប់ចំនួន១៧៧ក្បាលដី ប្រភេទកញ្ចប់ថង់ចំនួន៥៩កញ្ចប់ ទឹកវ៉េបចំនួន១០ដប ក្បាលអត់ទឹកចំនួន៥២ក្បាល ថ្មមួយប្រអប់ ប្រកញ្ចប់៣៩កញ្ចប់ដែលត្រូវបានមន្ត្រីជំនាញដកហូត។

    លោកបានបញ្ជាក់ថា៖បារីអេឡិចត្រូនិច(វ៉ែប)អ្នកដែលប្រើប្រាស់ធ្វើអោយប៉ៈពាល់និងគ្រោះថ្នាក់ប្រព័ន្ធខួក្បាលដ៍ធ្ងន់ធ្ងរ ទើបកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យហើយអប់រំណែនាំដល់អ្នកប្រើប្រាស់បារីអេឡិចត្រនិចអោយបញ្ឈប់សកម្មភាពនិងដកហូតសម្ភារៈហើយធ្វើកិច្ចសន្យាអោយបញ្ឈប់ប្រើប្រាស់និងលក់នៅបារីអេឡិចត្រនិច។

    លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅតែបន្តចុះពិនិត្យអោយបញ្ឈប់សកម្មភាពប្រើប្រាស់បារីអេឡិចទ្រនិចបន្តទៀតបើរកឃើញនៅពេលក្រោយប្រហែលជាមិនអាចលើកលែងបានឡើយគឺអនុវត្តតាម៕

    spot_img

    អត្ថបទទាក់ទង

    spot_img