ទំព័រដើម ទំព័រដើម ឃាត់ខ្លួនស្ត្រីម្នាក់ករណីជូញដូរ សារធាតុញៀន

ឃាត់ខ្លួនស្ត្រីម្នាក់ករណីជូញដូរ សារធាតុញៀន

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១ម៉០០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាត នៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី សយ ហៅយាយយួន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ (មួយកញ្ចប់ធំ)បំពង់ជ័រ ពណ៌ទឹកក្រូច សម្រាប់ចូកគ្រឿងញៀនមួយ កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន លុយខ្មែរចំនួន៤ម៉ឺនរៀល(បួនម៉ឺនរៀល)។

ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម