ទំព័រដើម ទំព័រដើម សង្ស័យស្រវឹងស្រាដើរដួលចូលទឹក លង់ស្លាប់ដោយគ្មានអ្នកដឹង

សង្ស័យស្រវឹងស្រាដើរដួលចូលទឹក លង់ស្លាប់ដោយគ្មានអ្នកដឹង

- ពាណិជ្ជកម្ម -

បាត់ដំបង៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំ បានដើរដួលចូលទឹកលង់ស្លាប់ ដោយគ្មានអ្នកជួយទាន់ ក្រោយពេលផឹកស្រាអស់ជាច្រើនលីត្រ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្រុមទី៨ ក្នុងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ ៤៧ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់បន្ថែម ពីប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមុនពេលស្លាប់ បានផឹកស្រាអស់ជាច្រើន នៅនឹងតូបលក់ស្រាក្នុងភូមិ ពេលត្រឡប់ទៅផ្ទះវិញ សង្ស័យតែស្រវឹង ក៏ដើរដួលលង់ទឹកកម្ពស់ប្រហែល១ម៉ែត្រ ដែលជាទឹកជំនន់នៅមុខផ្ទះ ស្លាប់ដោយគ្មានអ្នកបានដឹង និងជួយទាន់ពេល។

បច្ចុប្បន្នសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម