More

    សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី មនសិការពលរដ្ឋល្អ»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី

    spot_img

    រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង«សិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលកម្មវិធី “មនសិការពលរដ្ឋល្អ”»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅអគារមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ។

    “កម្មវិធី មនសិការពលរដ្ឋល្អ បង្កើតឡើងក្នុងគោលបំណងបណ្ដុះមនសិការផ្នត់គំនិតដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូងប្រទេស ជាតិ”។

    «កម្មវិធីមនសិការពលរដ្ឋ មានចក្ខុវិស័យកសាង និងអភិវឌ្ឍធនធានយុវជនឱ្យក្លាយជាមូលធនមនុស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងបរិការ ដែលនឹងកំពុងអំណោយផល ពីសន្តិភាព ស្ថេរភាពនយោបាយ សុខសណ្ដាប់ធ្នាប់សាធារណ: ការអភិវឌ្ឍ និងវិនិយោគ ក្រោមម្លប់ដ៏ត្រជាក់នៃមគ្គុទ្ទេសក៏វ័យក្មេង ជាចង្កូតនាវាកម្ពុជា នោះគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»៕

    spot_img

    អត្ថបទទាក់ទង

    spot_img