More

    ពលករខ្មែរជាង៥០នាក់បានឆ្លងដែនត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រករបៀង ក្នុងស្រុកសំពៅលូន

    spot_img

    (បាត់ដំបង) យោងតាមរបាយការណ៍ពីសមត្ថកិច្ចការពារតាមបន្ទាត់ព្រំដែនបានបញ្ជាក់ថា ពេលកម្លាំងកំពុងទទួលបទបញ្ជាពង្រឹងក្នុងការទប់ស្កាត់បទល្មើសពិសេសពលករឆ្លងដែននោះ ស្រាប់តែនៅម៉ោងប្រហែល ១២យប់ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរទាំងប្រុសស្រីចំនួនជាង៥០នាក់ ក្នុងនោះមានក្មេងៗផង បានឆ្លងដែនចេញពីទឹកដីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញតាមច្រករបៀងក្នុងភូមិសាស្ត្រចំណុចក្រោយជំនោរជាយដែន ស្ថិតក្នុងភូមិគីឡ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

    លោកវរៈសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ បានបញ្ជាក់ថា ពលករទាំងអស់ខាងលើ បន្ទាប់ពីឃាត់ខ្លួនសួរនាំរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំពន្យល់ដល់ពួកគាត់បញ្ឈប់នូវការចាញ់បោកមេខ្យល់ ដែលតែងតែធ្វើសកម្មភាពនាំបងប្អូនពលករឆ្លងដែនខុសច្បាប់ដែលអាចប្រឈមនឹងហានិភ័យដោយយថាហេតុណាមួយ រួចមកបានប្រគល់បន្តទៅអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តនីតិវិធី និងអោយពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនវិញផងដែរ ព្រោះពួកគាត់មួយចំនួនបានឆ្លងដែនមកដើម្បីជួបជុំបងប្អូន សាច់ញាតិ ចូលរួមក្នុងកម្មវិធីបុណ្យ ការ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕ ដោយ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img