More

    ស្ត្រីជើងខ្លាំងចិត្តដាច់ម្នាក់យកកាំបិតចុងស្រួចអារកស្ត្រីជាម្ចាស់បំណុលបណ្តាលឱ្យស្លាប់ នៅខេត្តឧត្តរមានជ័យ

    spot_img

    (ឧត្តរមានជ័យ)៖ ពិតជាសាហាវមែនស្ត្រីជើងខ្លាំងដែលជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចាប់ខ្លួន ក្រោយស្ត្រីរូបនេះបានធ្វើសកម្មភាពឃាតកម្មដោយអារ-ក ស្ត្រីម្នាក់ ជាម្ចាស់បណុលបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។

    ដែលករណីឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទីយប់ នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឈឿន កុម្ភៈ អាយុ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    ចំណែកជនរងគ្រោះមានឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) អាយុ៤១ឆ្នាំ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត។

    លោកអធិការក្រុងសំរោង បានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរហូតឈាន ទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅឯក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអារ-ក ទៅលើជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន  ហើយបន្ទាប់ ពីបានធ្វើសកម្មភាពរួច រូបខ្លួនបានប្រមូលយកទូរស័ព្ទ និងប្រាក់កាសមួយចំនួន ដែលជារបស់ជនរងគ្រោះខាងលើ ហើយគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ។ មូលហេតុដែលបណ្តាលឱ្យខ្លួនសម្លាប់ជនរងគ្រោះ ដោយសាររូបខ្លួនជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួនញ៉យដងពេក។

    សូមជម្រាបថា បច្ចុប្បន្ននេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img