More

    ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជនតាមផ្ទះ រអ៊ូរទាំ ត្អូញត្អែររឿងក្រុមហ៊ុនឡានប្រមូលសំរាមមានការយឺតយ៉ាវទុកឲ្យស្អុយរលួយចេញដង្កូវចេញពីថង់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរ

    spot_img

    (ឧត្តរមានជ័យ)បញ្ហាសំរាមនៅតែជាទុកកង្វល់ប៉ះពាល់ដល់ការរស់ប្រចាំថ្ងៃរបស់អ្នកភូមិជានិច្ចជាក់ស្តែង ប្រជាពលរដ្ឋនៅតាមផ្ទះនីមួយៗ ក្នុងទីប្រជុំជន ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរអ៊ូរទាំត្អូញត្អែរ ចំពោះឡានក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវទុកឲ្យធំក្លិនស្អុយរលួយដង្កូវចេញពីថង់ ខណ:នៅពេលមានខ្យល់បក់មកម្តង ជះក្លិនសាយភាយលើលំនៅឋានពួកគាត់ធ្វើឲ្យប៉ះពាល់សុខភាពការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរតែម្ដង។

    ប្រភព ពីអ៊ំស្រីម្នាក់ឈ្មោះផាត ជាអ្នកដើររើសអេតចាយមានវ័យ៧០ រស់នៅក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៤ថា ចំពោះការមកប្រមូលសំរាមរបស់ឡានក្រុមហ៊ុន នេះគឺតែងតែមានការយឺតយ៉ាវ ជារៀងរហូតមក ហើយបើតាមជាក់ស្ដែងនៅខាងមុខផ្ទះដែលគាត់មករើសយកសំបកកំប៉ុងពេលខ្លះ គាត់ឃើញទុកគរចោលយូថ្ងៃរហូតដល់ទៅមួយអាទិត្យ នឹងពេលខ្លះដល់ដប់ថ្ងៃក៏មានដែរហើយក៏ពុំទាន់ឃើញឡានសំរាមគេមកយកផង។

    បើតាមប្រភពពីអ្នកភូមិមួយផ្សេងទៀតបានលើកឡើងថា ចំពោះបញ្ហាសំរាមនេះគាត់បានខលទៅទំនាក់ទំនងទៅក្រុមហ៊ុនប្រមូលសំរាមរហូតដែរ ប៉ុន្តែខាងមេការគេបានត្រឹមតែឆ្លើយដោះសាវិញថា ឡានពួកមានតែ២គ្រឿង សូម អធ្យាស្រ័យផងបើសិនពុំទាន់បានមកដឹកជញ្ជូនទៅទីលានចាក់សម្រាម ហើយទុកយូរថ្ងៃបែបនេះ ហើយមួយវិញទៀត បើបុគ្គលិក ប្រមូលលុយវិញមិនទាន់ដាច់ខែមិនទាន់បាន១ថ្ងៃផងគឺដឹងថាមកដល់មុខផ្ទះចេញវិក្កយបត្រ ១សន្លឹកយកលុយភ្លាម ពុំដែលឲ្លើសមួយថ្ងៃឡើយ។

    គួររំលឹកថា បើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងទីប្រជុំជនក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យជាច្រើនផ្ទះ ពួកគាត់តែងតែទទូចស្នើសុំ ទៅ អាជ្ញាធរសង្កាត់ ក្រុង គួរតែមានវិធានការទៅលើម្ចាស់ក្រុមហ៊ុនប្រមូលសំរាមកុំឲ្យមានការយឺតយ៉ាវទុកច្រើនថ្ងៃ ឱ្យសំរាមស្អុយរលួយ ហើយសំរាមនៅពាសពេលថ្នល់ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ យ៉ាងធ្ងន់ធ្ងរ តែហាក់បីដូចជានៅតែដដែលបើ ខាងអាជ្ញាធរពុំចំណាត់ការនោះទេគឺនៅតែយឺតយ៉ាវ ពេលពួកគាត់រអ៊ូរទាំខ្លាំងទៅឡានមកយកជាប់រាល់ថ្ងៃបានត្រឹមតែកន្លះខែទៅ ម្ភៃថ្ងៃ ខែក្រោយមកគឺនៅតែមានការយឺតយ៉ាវទុកឲ្យសំរាមឡើងគរដូចភ្នំ តាមមុខផ្ទះនីមួយៗសុទ្ធសឹងតែសំរាម។ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img