More

    ពលរដ្ឋស្រុកគាស់ក្រឡ ទទួលបានអំណោយពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

    spot_img

    បាត់ដំបង៖ បើទោះបីជាស្ថិតនៅស្ថានភាពដែលផ្លូវលំបាក ទឹកលិច ដែលបង្កឡើងដោយទឹកជំនន់ យ៉ាងណាក៏ដោយ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង មិនរុញរាក្នុងការនាំ យកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែនប្រធាន កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ គណៈកិត្តិយសាខា គណៈកម្មាធិការសាខាអនុសាខា យុវជនកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

    នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានយកទៅចែកជូនដោយផ្ទាល់ដៃ ប្រជាពលរដ្ឋងាយរងគ្រោះ ដោយគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន១១៥គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំហប ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីជួយសម្រាល នូវការលំបាកបានមួយរយៈពេលផងដែរ ក្នុងស្ថានភាពដែលពួកគាត់ កំពុងតែជួបនឹងគ្រោះទឹកជំនន់ នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

    ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើង ទូទាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

    ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ពីសុខភាពអនាម័យ ត្រូវបរិភោគអាហារអោយបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នក្មេងតូចៗ កុំឲ្យលេងទឹកក្នុងជំនន់ទឹកភ្លៀងអោយសោះ វាអាចគ្រោះថ្នាក់ ដោយប្រការណាមួយជាយថាហេតុ។ ឯកឧត្តមបានបន្តទៀតថា សូមប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យព្រួយអ្វីទាំងអស់ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនគ្រប់ដង្ហើមចេញចូល និងគ្រប់ពេលវេលាមិនអោយបងប្អូនណាម្នាក់ ដាច់អាហារ ឬក៏គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

    គូសបញ្ជាក់ ផងដែរថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ មួយចំនួនសម្រាប់ប្រជាពលរដ្ឋ ងាយរងគ្រោះដោយទឹកជំនន់ រហ័សក្នុងខេត្តបាត់ដំបងផងដែរ។

    អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖អង្ក ៣០គីឡូក្រាម មី១កេសទឹកស៉ីអ៉ីវ១យួរត្រីខ១យួរ ទឹកសុទ្ធវីឃែរ១យួរក្រមា១ ប្រេងក្រឡា ១ប្រអប់ សាប៊ូ១និងថវិកាមួយចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img