More

    ពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ

    spot_img

    ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យមាឃបូជា និងរាប់បាត នៅក្នុងបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្សមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឭ ក្រោម
    អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

    បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

    ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើង នៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

    spot_img

    អត្ថបទទាក់ទង

    spot_img