(ប៉ៃលិន) នៅព្រឹកថ្ងៃទី២០ខែកុម្ភះនេះនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនមានពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣លើកទិសដៅបន្តឆ្នាំ២០២៤ក្រោមអធិបតីភាពលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន អភិបាលរងខេត្តប្រធានមន្ទីរជុំវិញខេត្តនិងលោកគ្រូអ្នកគ្រូចូលរួមផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតនោះដែរ លោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញដល់នាយកសាលាទាំងអស់បង្ក្រាបអោយខាងតែបាននូវក្មេងទំនើងនៅក្នុងសាលារៀន ត្រូវព្យាយាមអប់រំណែនាំសិស្សានុសិស្សអោយគោរពវិន័យអោយបានខ្ជាប់ខ្ជួននិងសហការជាមួយអាណាព្យាបាលសិស្សជាប្រចាំដើម្បីជៀសវៀងក្រុមក្មេងទំនើងបង្កការអុកឡុកវ៉ៃគ្នាទាត់ធាក់យ៉ាងអាណាធិបតេយ្យក្នុងសាលារៀន។
ជាមួយគ្នាលោកជំទាវអភិបាលខេត្តបានណែនាំដល់លោកប្រធានមន្ទីរនិងលោកគ្រូអ្នកគ្រូអ្នកគ្រូត្រូវតាមដានស្រាវជ្រាវស្វែងរកក្មេងៗដែលមិនចូលសាលា ត្រូវហៅអោយចូលរៀនអោយបានគ្រប់ៗគ្នានេះជាគោលការរបស់រាជរដ្ឋាភិបាល បានដាក់ទិសដៅមិនអោយក្មេងៗណាម្នាក់មិនបានចូលរៀននោះឡើយ។មុំបីផ្សារភ្ជាប់គ្នាគឺ សហគមន៍ គ្រួសារ និងសាលារៀន។
ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់សិស្សានុសិស្សជាប្រចាំ ដូចជាបញ្ហាគ្រឿងញៀន អំពើហិង្សា បញ្ហាចរាចរណ៍ ការជួញដូរមនុស្សដែលជាអំពើខុសច្បាប់អោយសិស្សទាំងអស់យល់ពីបញ្ហាទាំងនេះដើម្បីជៀសវាងការលួងលោមពីជនឈ្លៀតឱកាស ធ្លាក់ក្នុងអំពើឧបាយមុខនាំអោយខូចអានាគត់ ព្រោះសិស្សានុសិស្សជាទំពាំងស្នងឫស្សីជាធនធានមនុស្សដ៍សំខាន់សំរាប់ដឹកនាំប្រទេសជាតិ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០ ១២៧នាក់ ស្រី ១០ ១៦១នាក់ មត្តេយ្យសិក្សា ២៧សាលា មានសិស្សចំនួន ១ ២១៧នាក់ ស្រី ៦៦៤នាក់ បឋមសិក្សា ៥៣សាលា មានសិស្សចំនួន ១ ១១២៤ នាក់ ស្រី ៥ ៤១៩នាក់, អនុវិទ្យាល័យ ៦សាលា មានសិស្សចំនួន ១ ៧០១នាក់ ស្រី ៨៧៦នាក់, វិទ្យាល័យ ៣សាលា មានសិស្សចំនួន ៣ ៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យសិក្សាសហគមន៍ ១២សាលា មានសិស្សចំនួន ២៦៣នាក់ ស្រី ១២៣នាក់ មត្តេយ្យសិក្សាឯកជន ១០សាលា មានសិស្សចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន ១ ៤១៣នាក់ ស្រី ៦៦៦នាក់ និងអនុវិទ្យាល័យឯកជន ១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់៕