More

    មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង ចែកអំណោយជូនពលរដ្ឋ២០០គ្រួសារ នៅសង្កាត់អូរចារ

    spot_img

    បាត់ដំបង៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង២០០គ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន កងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជន។

    ពិធីផ្តល់នូវអំណោយមនុស្សធម៌នេះដែរ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ តាមបណ្តាអង្គភាពនានាប្រចាំខេត្តរួមនឹង សប្បុរសជនជាច្រើននាក់ផងដែរ។

    ជាមួយការនាំយកនូវអំណោយជាគ្រឿង ឧបភោគបរិភោគជាច្រើន ចែកជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលរងការប៉ះពាល់ដោយទឹកជំនន់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នាពេលនេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានលើកឡើងថា អំណោយដែលឧបត្តម្ភ សម្រាប់សម្រាលការលំបាក ដល់ពលរដ្ឋនាពេលនេះ ទទួលបានពីការកៀរគ ពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករ ដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។

    អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img