More

    ដុតធូបបង្កជាអគ្គិភ័យឆាបឆេះផ្ទះ​អស់ ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% នៅខណ្ឌដូនពេញ, នគរបាលប្រើប្រាស់ទឹក​ជិត១០០គ្រឿង​

    spot_img

    ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

    ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

    ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៦៦ឡាន ស្មេីរនឹង២៦៤ម៉ែត្រគូប​, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០២គ្រឿង ស្មើនឹង១២ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរ​នឹង​១២ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង៤០ម៉ែត្រគូប និងរថយន្តទីក្រុងនរា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មប្រក់សង្ក័សី ទំហំ (៤ម៉ែត្រ គុណ ៦ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតផ្ទះជាន់ទី៣ ទំហំ (៤ម៉ែត្រ គុណ ៦ម៉ែត្រ) ចំនួន០១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន១៣ខ្នងអស់ទាំងស្រុង និងឆេះរាលដាលដល់ផ្ទះ ២ខ្នងទៀត ខូចខាត១៥%។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ មិនមានអ្នកណារងរបួសនោះឡើយ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ជូនថា​ ចំពោះមូលហេតុគឺបណ្តាលមកពីការដុតធូបបង្កជាអគ្គិភ័យ៕

    spot_img

    អត្ថបទទាក់ទង

    spot_img