(ឧត្តរមានជ័យ)ឡានស៊េរីទំនើបពណ៌ស១គ្រឿងម៉ាកGS300 បើកបរក្នុងស្ថានភាពល្បឿនលឿនគេចឡានដឹកទំនិញកំពុងតែខូចលើដងផ្លូវ ក៏ជ្រុលចង្កូតទៅបុកដើមឈើបណ្តាលឲ្យខ្ទេចមួយចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំដែលហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៦៨ នៅក្នុងភូមិដូនកែវសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នេះ។
ប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានកែឆ្នៃដឹកទំនិញ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2E.3074បើកពីជើងទៅត្បូងលុះដល់ចំណុចខាងលើក៏បានដាច់កង់ផ្នែកខាងរបូតចេញពីឡាន ស្របពេលដែលឡានសេរីទំនើបពណ៌សម៉ាកGS300បើកបញ្ច្រាសទិសគ្នាពីត្បូងទៅជើង លុញដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតបើកគេចទៅបុកដើមឈើតែម្តង។
សាក្សីដដែលបានអះអាងថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៏ខាងលើមកពីឡានកែឆ្នៃដឹកទំនិញដឹកធ្ងន់ពេកហើយដាច់កង់ក្រោយរបូតចេញពីឡានទើបបានជាឡានសេរីទំនើបបើកគេចទៅបុកដើមឈើបែបនេះ។
គួររំលឹកថា ក្រោយពេលកើតហេតុរួចក៏ឃើញក្រុមគ្រួសារសាច់ញាតិភាគីខាងឡានស៊េរីទំនើបដែលបុកដើមឈើបានហៅឡានស្ទូច មកស្ទូចយកទៅយានដ្ធានធ្វើការជួសជុលដោយឡែកឡានដឹកទំនិញដែលបានដាច់កង់ក្រោយ តៃកុងឡានកំពុងហៅជាងមកធ្វើការជួសជុលនៅកណ្តាលផ្លូវផងដែរ។ឈឹម.កុសល។